គណៈប្រតិភូកម្មវិធីថ្នាក់សកលនៃអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ធ្វើទស្សនៈកិច្ចបន្ទប់បំបៅដោះកូននៅរោងចក្រក្នុងខេត្តតាកែវ​

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា បានរៀបចំទទួលដំណើរទស្សនៈកិច្ចលោកស្រី Philomena Orji និងលោកស្រី Ireen K. Mutegi គណៈប្រតិភូកម្មវិធីថ្នាក់សកល Transforming Lives របស់អង្គការហេទ្បែន ខេលល័រអន្តរជាតិ។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីបានចុះទស្សនកិច្ចបន្ទប់បំបៅដោះកូននៅរោងចក្រខ្យូភ្យូស (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ិន ដែលមានទីតាំងនៅខេត្តតាកែវ និងជារោងចក្រគោលដៅនៃគម្រោងដែលអនុវត្ត និងបានផ្តល់សម្ភារបរិក្ខារដើម្បីបង្កើតបន្ទប់បំបៅដោះកូន និងសម្ភារប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបទដោយអង្គការហេទ្បែន ខេលល័រ ក្រោមជំនួយថវិកាដោយមូលនិធិ LDSC។

The Global Program Delegation​ of Helen Keller International Visits the Breastfeeding Room at Factory in Takeo Provinceដំណើរទស្សនៈកិច្ចនេះមានគោលបំណងសិក្សាស្វែងយល់ពីលើការអនុវត្តន៍គម្រោងដែលមានសកម្មភាពមួយចំនួនរួមមាន៖ ជួបពិភាក្សាជាមួយរដ្ឋបាលដែលជាជនបង្គោលពីសកម្មភាពនានាដែលអនុវត្តក្នុងរោងចក្រ សួរសុខទុក្ខស្រ្តីបំបៅកូនដោយទឹកដោះម្តាយដែលកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះក្នុងបន្ទប់បំបៅកូន និងទស្សនានៅក្នុងច្រវាក់ផលិតកម្មផ្ទាល់ជាមួយបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកពីថ្នាក់គ្រប់គ្រងរោងចក្រ។

ដំណើរទស្សនៈកិច្ចនេះបានបញ្ចប់ដោយសេចក្តីសោមនស្សរីករាយ និងថ្នាក់គ្រងគ្រងរោងចក្រ បានលើកទ្បើងពីការប្តេជ្ញាចិត្តបន្តការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់និយោជិតទាំងអស់ ពិសេសស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាលឱ្យនៅតែបន្តបំបៅកូនដោយទឹកដោះម្តាយ រួមជាមួយការអនុវត្តរបបអាហារសុខភាព ដើម្បីបំពេញការងារប្រកបដោយសុខុមាលភាព៕

រូបភាពដោយ៖ សហការី

The Global Program Delegation​ of Helen Keller International Visits the Breastfeeding Room at Factory in Takeo Province