ឯកឧត្តម ខាត់ សុធី អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំនៅតំបន់សមុទ្រនៃខេត្តតាកែវ

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ។

ឯកឧត្តម បានបង្ហាញនូវចំណាប់អារម្មណ៍ និងការកោតសសើរទៅលើសកម្មភាពបណ្តុះបណ្តាលរបស់នាយកដ្ឋានផ្សព្វផ្សាយ និងនាយកដ្ឋានដំណាំស្រូវ ទាំងខ្លឹមសារ ការពន្យល់ណែនាំពីគ្រូឧទ្ទេស និងការចូលរួមយ៉ាងផុសផុលពីសិក្ខាកាម ដែលញ៉ាំងឱ្យវគ្គបណ្តុះបណ្តាលនេះពោរពេញដោយផ្លែផ្កា។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានក្រើនរំលឹកទៅដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ អំពីសារៈសំខាន់ និងភាពចាំបាច់នៃតួនាទីរបស់ពួកគាត់ចំពោះសហគមន៍ដែលគាត់កំពុងអនុវត្តការងារ។

H.E. Khat Sothy Attends Closing Ceremony of Commune Agriculture Officers Training in Takeo Provinceមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវដឹកនាំសម្របសម្រួល មានភាពបត់បែន ចេះបង្កើនភាពស្និទ្ធស្នាលឱ្យស៊ីសង្វាក់គ្នាជាមួយកសិករ ដើម្បីទទួលបានភាពជោគជ័យដោយមូលហេតុទាំងនេះបានជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយអង្គការហេទ្បែន ខេលល័រ ដែលគាំទ្រមូលនិធិដោយ GIZ-MUSEFO ក្នុងការផ្តល់នូវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសម្របសម្រួល ការណ្តុះបណ្តាលទៅលើនីតិវិធីផ្សព្វផ្សាយ សិក្សាពីដំណាំស្រូវ និងការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ» ដើម្បីឱ្យមន្ត្រីកសិកម្មឃុំ មានជំនាញអាចមានសមត្ថភាពធ្វើការជាមួយកសិករ និងយកចំណេះដឹងនេះទៅបម្រើផលប្រយោជន៍ជូនកសិករ ជំរុញប្រព័ន្ធកសិកម្មទំនើប ការផលិតពូជសុទ្ធក្នុងស្រុក កាត់បន្ថយថ្លៃដើម ភាតរបរិស្ថាន កាត់បន្ថយការប្រើជីគីមី ដើម្បីលើកស្ទួយជីវភាព និងសុខភាពរបស់ពួកគាត់។

ឯកឧត្តមក៏បានផ្តាំផ្ញើរមន្តី្រកសិកម្មឃុំត្រូវចេះប្រៀធៀបពីស្ថានភាពរបស់កសិករមុននិងក្រោយពេលមានវត្តមានរបស់ពួកគាត់នៅតាមមូលដ្ឋានក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនប្រាក់ចំណូលដល់កសិករ ការយល់ដឹងពីបច្ចេកទេសទំនើប និងការកែរប្រែឥរិយាបថរបស់កសិករដែលរដ្ឋាភិបាលបានរំពឹងទុក៕

រូបថតដោយ៖ សហការី

H.E. Khat Sothy Attends Closing Ceremony of Commune Agriculture Officers Training in Takeo Province