ភ្នំពេញ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំនៅតំបន់សមុទ្រនៃខេត្តតាកែវក្រោមកិច្ចសហការជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជាដែលទទួលបានការគាំទ្រពីមូលនិធិគម្រោង MUSEFO នៃអង្គការ GIZ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ សង្កាត់ដែលមានអ្នកចូលរួមសរុប ៤៤រូបមកពីសហគមន៍កសិកម្មមន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនជីសរីរាង្គធម្មជាតិមហានគរ។
ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិតក៏បានសួរនាំអំពីសកម្មភាពនាពេលកន្លងមកមានដូចជាមានចំណុចល្អ បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់មន្ត្រីកសិកម្ម ក៏ដូចជាការប្រមូលព័ត៌មានត្រឡប់ពីសហគមន៍កសិកម្មអំពីពូជស្រូវ ដែលទទួលបានការគាំទ្រពីអង្គការហេទ្បែន ខេលល័រ។
ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើរទៅមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មឱ្យរួមសហការគ្នាក្នុងការគាំទ្រទៅដល់ប្រជាកសិករឱ្យមានភាពល្អប្រសើរក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា ខេត្តតាកែវគឺជាខេត្តទី២ដែលទទួលបានការបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ សង្កាត់ស្តីអំពី «វិធីសាស្រ្តផ្សព្វផ្សាយ ជំនាញសម្របសម្រួល ការធ្វើការកសិកម្មវៃឆ្លាតលើប្រព័ន្ធផលិតកម្មស្បៀងគិតគូរដល់អាហារូបត្ថម្ភ និងទទួលបានរបបអាហារសុខភាព»៕
រូបថតដោយ៖ សហការី