កិច្ចប្រជុំស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមដល់កុមារពី៦ខែដល់៣៦ខែ

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំគណៈកម្មការស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ។ កិច្ចប្រជុំដ៏មានខ្លឹមសារនេះផងដែរ ត្រូវបានរៀបចំ និងឧបត្ថម្ភថវិកាដោយអង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា។

ការរៀបចំបង្កើតស្តង់ដាជាតិនេះ គឺផ្អែកជាមូលដ្ឋានតាមកូដិចអន្តរជាតិដែលជាគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ គោលបំណងនៃកិច្ចប្រជុំគណៈកម្មការនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលម្អិតទៅលើមាតិកាក្នុងការពង្រៀងស្តង់ដាជាតិស្តីពីផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ ដែលមានវិសាលភាពនិយមន័យប្រភេទអាហារបន្ថែម លក្ខខណ្ឌនិងការតម្រូវ អនាម័យក្នុងការផលិត របៀបប្រើប្រាស់ និងការទុកដាក់ ។

Meeting on Establishment of Standards for Supplementing Nutritional Supplements for Children from 6 to 36 Monthsកិច្ចប្រជុំគណៈកម្មការនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័សុវត្ថិភាពចំណីអាហារ និងសមាជិកានៃគណៈកម្មការចំពោះកិច្ចដែលជាមន្ត្រីជំនាញនៃកម្មវិធីជាតិអាហារូបត្ថម្ភ និងការិយាល័យសុវត្ថិភាពចំណីអាហារ ព្រមទាំងដៃគូអភិវឌ្ឍន៍សុខាភិបាលពាក់ព័ន្ធសំខាន់ៗ ដែលមានជំនាញ និងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភរួមមានអង្គការហេឡែន ខេលល័រ, UNICEF, Plan International, WHO, WB និង World Vision Cambodia៕

រូបភាពដោយ៖ សហការី

Meeting on Establishment of Standards for Supplementing Nutritional Supplements for Children from 6 to 36 Months

 

LEAVE A REPLY

Please enter your comment!
Please enter your name here