កម្មវិធីជូនដំណើរ និងជួបជុំសំណេះសំណាលសម្រាប់មន្ត្រីទទួលអាហារូបករណ៍សាលាបណ្ឌិត្យសភាការពារជាតិជប៉ុន

ភ្នំពេញ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញឯកឧត្តម នាយឧត្តមសេនីយ៍ ភួង សុីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងព្រមទាំងនិស្សិតសិក្ខាកាមយោធា ចំនួន ៣រូបដែលនឹងទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន (NDA) ចាប់ពីខែមេសានេះព្រមទាំងអតីតសិស្សដែលបានសិក្សានៅ NDA កន្លងទៅកាន់និវេសនដ្ឋានរបស់ឯកឧត្តម ឯកអគ្គរាជទូតសម្រាប់កម្មវិធីជូនដំណើរ និង ទទួលជួបជុំសំណេះសំណាល។

មកដល់បច្ចុប្បន្ននេះ និស្សិតសិក្ខាកាមយោធាកម្ពុជាចំនួន ៤៩រូបបានទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុន ហើយពួកគេភាគច្រើនកំពុងធ្វើការយ៉ាងសកម្មនៅក្រសួងការពារជាតិ និងក្នុងវិស័យផ្សេងៗ។ និស្សិតសិក្ខាកាមថ្មីព្រមទាំងអតីតសិស្សកម្ពុជានឹងក្លាយជាស្ពានមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ីបានថ្លែងថា គាត់ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលអាចអញ្ជើញនាយឧត្ដមសេនីយ៍ ភួង ស៊ី ផាន រដ្ឋលខាធិកាក្រសួងការពារជាតិមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអតីតសិក្ខាកាមនៃសាលាបណ្ឌិតសភាការពារជាតិជប៉ុន និងសិក្ខាកមចំនួនបីរូបដែលគ្រោងនឹងទៅបំពេញការសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនចាប់ពីខែមេសាឆ្នាំនេះឱ្យមកជួបជុំ។

Send-off and Reunion Reception for the National Defense Academy of Japanឯកអគ្គរាជទូត អ៊ូអិណុ៖ «ខ្ញុំសូមយកឱកាសនេះ ធ្វើការណែនាំអំពីទំនាក់ទំនងរវាងសាលាបណ្ឌិតសភាការពារជាតិជប៉ុន ជាមួយនិងប្រទេសកម្ពុជារហូតមកដល់ពេលនេះ។ ការទទួលយកសិក្ខាកមកម្ពុជាមកកាន់សាលាបណ្ឌិតសភាការពារជាតិជប៉ុនបានចាប់ផ្តើមនៅពេលដែលទីភ្នាក់ងារការពារជាតិជប៉ុននៅពេលនោះបានសម្រេចចិត្តទទួលយកសំណើររបស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឲដែលចង់បញ្ចូនសិក្ខាកាមកម្ពុជាទៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនក្នុងកំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០»។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តទៀតថា នៅឆ្នាំ២០០២ សាលាបណ្ឌិតសភាការពារជាតិជប៉ុនទទួលយកសិក្ខាកាមកម្ពុជាជាលើកដំបូងសម្រាប់ឆ្នាំសិក្សាឆមាសទី១នៃវគ្គអនុបណ្ឌិតនៃបណ្ឌិតសភាការពារជាតិជប៉ុន។ ចាប់ពីឆ្នាំ២០០៤មក ក៏ចាប់ផ្តើមទទួលយកសិក្ខាកាមសម្រាប់បណ្ឌិតសភាយោធាផងដែរ។ ចាប់តាំងពីពេលនោះមកសិក្ខាកាមកម្ពុជាចំនួនពីររូបត្រូវបានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះសិក្ខាកាមកម្ពុជាសរុបចំនួន ៤៩នាក់បានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិតសភាការពារជាតិជប៉ុនទាំងក្នុងវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិត។​ សិក្ខាកាមដែលបានបញ្ចប់ការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុនទាំងអស់សុទ្ធតែជាធនធានដែលមានភាពពូកែខ្លាំងក្លា ឯកអគ្គរាជទូតពិតជារីករាយ និងមានអារម្មណ៍កក់ក្ដៅដែលបានឭថាពួកគេកំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យជាច្រើនរួមទាំងការផ្លាស់ប្តូរវិស័យការពារជាតិរវាងជប៉ុន និងកម្ពុជាបន្ទាប់ពីបានត្រឡប់មក ពីប្រទេសជប៉ុនវិញ។

Send-off and Reunion Reception for the National Defense Academy of Japanលោកបន្ថែមថា៖ «កាលពីឆ្នាំមុនដោយទទួលបានសំណើរពីសម្តេចតេជោ ហ៊ុន សែន និងយោងទៅតាមស្ថានភាពបច្ចុប្បន្នដែលអតីតសិក្ខាកមកម្ពុជានៃសាលាបណ្ឌិតសភាការពារជាតិជប៉ុនបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ដូច្នេះហើយក្រសួងការពារជាតិជប៉ុនបានសម្រេចបន្ថែមចំនួនទទួលយកសិក្ខាកមកម្ពុជាពី២រូបមក៣រូប។ សិក្ខាកាមកម្ពុជាដែលនឹងត្រូវបញ្ចូនក្នុងឆ្នាំនេះ គឺសិក្ខាកាមទាំងបីរូបដែលកំពុងមានវត្តមាននៅទីនេះផ្ទាល់។ ខ្ញុំគិតថាសិក្ខាកាមទាំងបីរូបនេះក៏ដូចទៅនឹងសិក្ខាកាមរាមច្បងដទៃទៀតដែរ គឺសុទ្ធតែជាធនធានដែលពូកែ ដូច្នេះខ្ញុំជឿជាក់ថាពួកគេនឹងសិក្សារឿងជាច្រើននៅប្រទេស ជប៉ុន ហើយពេលត្រលប់មកកម្ពុជាវិញនឹងអាចទទួលបានតំណែងសំខាន់ៗ ក្នុងវិស័យការពារជាតិព្រមទាំងទទួលបានភាពជោគជ័យ»។

រូបថតដោយ៖ សហការី

Send-off and Reunion Reception for the National Defense Academy of JapanSend-off and Reunion Reception for the National Defense Academy of Japan