ជប៉ុនផ្តល់ថវិកាប្រមាណជាង ៣ម៉ឺនដុល្លារអាមេរិកដល់សាលាមធ្យមវិចិត្រសិល្បៈ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពត៌មានពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៣៨,៧៥០ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសាលាមធ្យមវិចិត្រសិល្បៈដែលមានចំនួនទឹកប្រាក់ចំនួន ៣៨,៧៥០ ដុល្លារអាមេរិកសម្រាប់គម្រោងកែលម្អឧបករណ៍តន្រ្តីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ។

ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងឧបករណ៍តន្រ្តីបុរាណខ្មែរចំនួន ១៥ប្រភេទ សរុប ២៤គ្រឿង នៅសាលាមធ្យមវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណសាលាមធ្យមវិចិត្រសិល្បៈបាននឹងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មីដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ បន្ទាប់ពីការអនុវត្តគម្រោងនេះម្ចាស់គម្រោងរំពឹងថាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្រ្តីបុរាណខ្មែរទាំងនេះ ហើយនឹងអាចពង្រីកក៏ដូចជារក្សានូវវប្បធម៌ខ្មែរ។

Japan Provides 38,750 US Dollars for the Provision of Traditional Instruments at Secondary School of Fine Artsឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនបានលើកឡើងថាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះគាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោងដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

សម្រាប់គម្រោងដែលបានចុះហត្ថលេខានេះរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារអាមេរិកទៅដល់សាលាមធ្យមវិចិត្រសិល្បៈក្នុងគោលបំណងតម្លើងឧបករណ៍តន្រ្តីបុរាណខ្មែរចំនួន ១៥ប្រភេទ សរុប ២៤គ្រឿង។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណសាលាមធ្យមវិចិត្រសិល្បៈបាននឹងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យជំនាន់ថ្មីដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ ជាមួយការតម្លើងឧបករណ៍ថ្មីគម្រោងរំពឹងថាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្រ្តីបុរាណខ្មែរទាំងនោះ ហើយនឹងអាចពង្រីកក៏ដូចជាបន្តវប្បធម៌ខ្មែរទៅថ្ងៃអនាគត។

Japan Provides 38,750 US Dollars for the Provision of Traditional Instruments at Secondary School of Fine Artsឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី៖ «ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូតជិតស្និទ្ធិជាង៧០ឆ្នាំមកហើយ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមដើម្បីកែលម្អគុណភាពជីវិតតាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមានជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌»។

គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុនបានរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕

រូបថតដោយ៖ សហការី

Japan Provides 38,750 US Dollars for the Provision of Traditional Instruments at Secondary School of Fine ArtsJapan Provides 38,750 US Dollars for the Provision of Traditional Instruments at Secondary School of Fine ArtsJapan Provides 38,750 US Dollars for the Provision of Traditional Instruments at Secondary School of Fine Arts