ជំនួយឥតសំណងរដ្ឋាភិបាលជប៉ុននឹងផ្តល់​​ទឹកប្រាក់ប្រមាណ ៧៧ម៉ឺនដុល្លាដល់អង្គការចំនួនបីនៅកម្ពុជា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាថ្ងៃទី២៦ ខែកុម្ភៈ នេះ រដ្ឋាភិបាល​​ជប៉ុនបានផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោង​អង្គ​ការ​ក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខាដោយ លោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទំាងបី មកពីអង្គការមិនរកប្រាក់ចំណេញ Nature Center Risen អង្គការសន្តិស្ម័គ្រចិត្ត (SVA) និងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។

ជំនួយថវិកា ១៦០,១៤០ ដុល្លារអាមេរិក​នឹងផ្តល់ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ Nature Center Risen ក្នុងការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូចក្នុងក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។ គម្រោងនេះ អង្គការ Nature Center Risen នឹងធ្វើសកម្មភាពដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថានចាប់ពីវ័យកុមារភាពនៅសាលាមត្តេយ្យមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច គម្រោងនេះមានគោលបំណងលើកកម្ពស់ការរស់នៅជាមួយនឹងធម្មជាតិសម្រាប់កុមារ និងមាតាបិតារបស់ពួកគេ។

The Government of Japan will provide US$768,627 in total for 3 recipient organizationsជំនួយថវិកាចំនួន ៤១៤,៧៥៦ ដុល្លារអាមេរិកនឹងផ្តល់ទៅឱ្យអង្គការសន្តិស្ម័គ្រចិត្ត (SVA)​ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋក្នុងខេត្តឧត្តរមានជ័យ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងកែលម្អបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់កុមារតូចៗ ដើម្បីដោះស្រាយគម្លាតនៃការអប់រំរវាងទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គការសន្តិស្ម័គ្រចិត្ត (SVA)​ មានគោលបំណងកែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃសកម្មភាពនៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។

ជំនួយថវិកាចំនួន ១៩៣,៧៣១ ដុល្លារអាមេរិក នឹងផ្តល់ទៅឱ្យអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដនៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់។ នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវះកាត់។ លើសពីនេះ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាលដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឱ្យបានត្រឹមត្រូវ។

The Government of Japan will provide US$768,627 in total for 3 recipient organizationsលោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំរកម្ពុជាបានថ្លៃងប្រាប់ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចាប់តាំងពីឆ្នាំ​២០០២​ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលត្រូវបានអនុវត្តនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៥០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ។

លោក តានីណៃ អ៊ីឈិតូមុ លើកឡើងថា៖ «រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ១៦០,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងដែលអនុវត្តដោយអង្គការ Nature Center Risen ទីពីរផ្តល់​ថវិកា​ប្រមាណ ៤១០,០០០ ដុល្លារ​អាមេរិកសម្រាប់​គម្រោង​ដែល​អនុវត្ត​ដោយ​អង្គការសន្តិស្ម័គ្រចិត្ត​ និងទីបីនឹងផ្តល់ថវិកាប្រហែល ១៩០,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងដែលអនុវត្តដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ»។ 

លោកបន្ថែមថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែក​​ដោះស្រាយ​បញ្ហា​នានា ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន»។

គួរបញ្ជាក់ផងដែរថាជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥៤លានដុល្លារអាមេរិកដល់គម្រោងចំនួន ១៥៦ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស កម្ពុជា៕

រូបភាពដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

The Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizationsThe Government of Japan will provide US$768,627 in total for 3 recipient organizations

LEAVE A REPLY

Please enter your comment!
Please enter your name here