ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Daniel J. Kritenbrink បំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Kritenbrink និងលោក Royal ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានជួបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីដំណើរការទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ឱ្យមានភាពស៊ីជម្រៅ និងដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម។

ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងតែមានដូចជាការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការថ្កោលទោសការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី កម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម និងការពង្រឹងការអនុវត្តច្បាប់ដោយទន្ទឹម​នឹង​នោះក៏ពិនិត្យទៅលើវិស័យ​នានា សម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅប្រទេសកម្ពុជា ដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ការបង្កើតលទ្ធភាព​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់ផងដែរ។

Daniel J. Kritenbrink Assistant Secretary of State for East Asian and Pacific Affairs Visit Cambodiaនៅក្នុងកិច្ចពិភាក្សា​គ្នា​នោះ លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Kritenbrink បានថ្លែងបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្ត​ចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដោយចង់ឱ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែល​ក្នុង​នោះសំឡេងរបស់ពួកគេត្រូវត្រូវបានទទួលស្តាប់ និងគោរព ហើយអធិបតេយ្យភាព​របស់កម្ពុជា​ត្រូវបានការពារ»។

លោកឧបការីរដ្ឋមន្រ្តីការបរទេស Kritenbrink ថែមទាំងបានជួបប្រាស្រ័យជាមួយយុវជនកម្ពុជាក្នុងគម្រោងស្តីពីគំនិតផ្តួចផ្តើម​នៃមេដឹកនាំយុវជនវ័យក្មេង​នៅតំបន់អាស៊ីអាគ្នេយ៍​ (YSEALI) ក្នុងន័យអបអរខួបលើកទី១០ នៃកម្មវិធីផ្លាស់ប្តូរថ្នាក់តំបន់មួយ​នេះ៕

រូបភាពដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​

Daniel J. Kritenbrink Assistant Secretary of State for East Asian and Pacific Affairs Visit Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here