លោក Frank A. Rose នាយករងប្រចាំការរដ្ឋបាលជាតិសន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក Frank A.​ Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិ​សន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក ​(NNSA) កំពុងតែបំពេញទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខនុយក្លេអ៊ែរជាមួយមន្រ្តី​នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ នេះ លោក Rose មានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាស្តីពីការលើកកម្ពស់សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ជាមួយឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ និងថាមពល និងអនុប្រធានលេខាធិការដ្ឋាន​ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ជំនួបនេះក៏មានវត្តមាឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលផងដែរ។

Frank A. Rose, Principal Deputy Administrator of the U.S. National Nuclear Security Administration, visited Cambodiaលោក Frank A.​ Rose ក៏បានជួបដោយឡែកជាមួយនឹងមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឱ្យមានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។

លោក Rose បានមានប្រសាសន៍ថា៖ «រដ្ឋបាលជាតិ​ ផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាមួយព្រះរាជាណាចក្រកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ហើយយើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើងក្នុងការតាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ»។

Frank A. Rose, Principal Deputy Administrator of the U.S. National Nuclear Security Administration, visited Cambodiaក្នុងអំឡុងពេលស្នាក់​នៅព្រះរាជាណាចក្រកម្ពុជាលោក Rose នឹងមានគម្រោងជួបជាមួយមន្រ្តីកំពង់ផែ និងគយ ហើយប្រាស្រ័យជាមួយនិស្សិតសាកលវិទ្យាល័យស្តីពីសន្តិសុខតាមអ៊ីនធឺណែតមុនពេលបន្តដំណើររបស់លោកទៅប្រទេសវៀតណាម៕

រូបថតដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​

Frank A. Rose, Principal Deputy Administrator of the U.S. National Nuclear Security Administration, visited Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here