ជប៉ុនផ្តល់ឧបករណ៍ស្តារកាយសម្បទា និងសាងសង់អគារមណ្ឌលសុខភាពថ្មីនៅខេត្តចំនួនពីរ

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការ​​​ណ៍ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ “KUSANONE”។ កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខានៅព្រឹកថ្ងៃ៨ ខែកុម្ភៈ នេះ ដោយវត្តមានឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង​អ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ​មកពីខេត្តសៀមរាប និងព្រះវិហារ។

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCESម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនាដែលត្រូវចំណាយថវិកាចំនួនប្រមាណជា ៧១,១៣៧ ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅឱ្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប​។ ជំនួយ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​តម្លើង​ឧបករណ៍​ផលិតជើងសិប្បនិម្មិត និង​ស្តារលទ្ធភាពពលកម្ម​ចំនួន​ ១២​ប្រភេទ។ មជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្មកាយសម្បទាបានកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការខូតខាតនៃឧបករណ៍ដែលចាំបាច់សម្រាប់ផលិត​ជើងសិប្បនិម្មិត និងរណបក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ កត្តាទាំងនេះនាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនានៅមានកម្រិតនៅឡើយ គម្រោងរំពឹងទុកថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ក្នុងមួយឆ្នាំ។

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCESគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មីនៅមណ្ឌលសុខភាពរវៀង ខេត្តព្រះវិហារត្រូវចំណាយទឹកប្រាក់ប្រមាណជា ១២៦,៦៤៨ ដុល្លារអាមេរិក ជំនួយនេះនឹងត្រូវប្រើប្រាស់ក្នុងការសាងសង់អគារមន្ទីរពេទ្យថ្មីមានចំនួន ១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤។ អគារចំបងនៃមណ្ឌលសុខភាពនេះត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជា ការលេចធ្លាយទឹក ស្នាមប្រេះ និងប្រហោង ដែលនាំឱ្យអ្នកជំងឺ និងបុគ្គលិកស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព។ គម្រោងរំពឹងថានឹងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិក ហើយផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល៨៤០០នាក់ ដែលមកទទួលសេវាមណ្ឌលសុខភាពនេះជារៀងរាល់ឆ្នាំ។

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCESនាពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្លែងថា៖ «សម្រាប់គម្រោងទី១ ដែលអនុវត្តដោយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧១,១៣៧ដុល្លារអាមេរិកសម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ។ ដោយសារម៉ាស៊ីនផលិតមានសភាពទ្រុតទ្រម និងកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្មមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាត្រូវចំណាយពេលវេលាច្រើនជាងមុនក្នុងការផលិតជើងសិប្បនិម្មិត ឬរណបដែលនាំឱ្យសេវាផ្តល់លទ្ធភាពពលកម្មមានកម្រិត។ ឧបករណ៍ថ្មីនេះត្រូវបានគេរំពឹងថានឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាកម្ម នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម»។

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCESលោកបន្ថែមថា៖ «គម្រោងទី២ ដែលនឹងត្រូវអនុវត្តដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិកសម្រាប់ការសាងសង់អគារមន្ទីរពេទ្យថ្មីមួយដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង។ ដោយសារតែអគារចំណាស់ដែលត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ មណ្ឌលសុខភាពបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជា ការលេចធ្លាយទឹក ស្នាមប្រេះខ្លាំង ដែលនាំឱ្យប៉ះពាល់ដល់អគារទាំងមូល។ អគារសាងសង់ថ្មីត្រូវបានគេរំពឹងថានឹងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកមកទទួលសេវានៅមណ្ឌល និងផ្តល់ អត្ថប្រយោជន៍ដល់មនុស្សប្រហែល៨៤០០នាក់ ជារៀងរាល់ឆ្នាំ»។

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCESសូមបញ្ជាក់ថាជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៩លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៩គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

ប្រភពដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

JAPAN SUPPORT PHYSICAL REHABILITATION CARTER AND HEALTH CENTER 2 PROVINCES

LEAVE A REPLY

Please enter your comment!
Please enter your name here