អង្គការ Helen Keller ផ្តល់រង្វាន់ជុំទី៣ដល់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ

ភ្នំពេញ៖ អង្គការ Helen Keller International-Cambodia បានផ្តល់រង្វាន់ជើងឯកអាហារូបត្ថម្ភសម្រាប់ជុំទី៣ ដល់អ្នកសារព័ត៌មាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅឯសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីលោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។​ លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ លោក ហ៊ូ ក្រើន នាយក​ Helen Keller ប្រចាំប្រទេសកម្ពុជា យុវជនជើងឯកឣាហារូបត្ថម្ភ (YNC) តំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលរួមជាមួយនឹងវត្តមានក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភប្រមាណជាង ២០ស្ថាប័ន។

nutrition-champion-media-award-3rd-roundនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងថា មួយរយៈពេលនេះអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភដែលបានបង្កើតឡើងដោយអង្គការ Helen Keller បានផលិតអត្ថបទព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអាហារូបត្ថម្ភ ការបំបៅដោះកូនដោយទឹកដោះម្តាយ និងសុវត្ថិភាពចំណីអាហារ។ លោកសង្គេតឃើញថា ការផលិតអត្ថបទដែលមានគុណភាពមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងគោលដៅជំរុញលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ស្ត្រី កុមារ និងទារក ជាពិសេសប្រជាជនកម្ពុជាទាំងមូលផងដែរ។

nutrition-champion-media-award-3rd-roundឯកឧត្ដមបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តការចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍ការចិញ្ចឹមកូន ការបំបៅដោះកូនដោយទឹកដោះម្តាយ សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានការយល់ដឹងច្បាស់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តម ជូ ប៊ុនហៀង បានថ្លែងថា៖ «អ្នកសារព័ត៌មាន គឺជាកម្លាំងចលកររុញច្រានដ៏សំខាន់ក្នុងការជំរុញនូវការយល់ដឹងពីសារៈសំខាន់នៃសន្ដិសុខស្បៀង អាហារូបត្ថម្ភ ប្រព័ន្ធស្បៀងសុវត្ថិភាពទៅដល់សាធារណជនដើម្បីឱ្យពួកគាត់បង្កើនការយល់ដឹង»។

លោកបន្ថែមថា៖ «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមទីជនបទអាចអនុវត្តបាននូវរបបអាហារូបត្ថម្ភល្អប្រសើរដែលរបបអាហារូបត្ថម្ភនោះអាចបន្តដល់កូនចៅរបស់ពួកគាត់ មានន័យថារបបអាហារូបត្ថម្ភល្អផ្តល់ជាធនមនុស្សដែលមានភាពវៃឆ្លាត ក្មេងៗ រៀនពូកែ និងជាជួយលើកកម្ពស់គុណភាពសង្គមរួមទាំងប្រទេសជាតិទាំងមូល»។

nutrition-champion-media-award-3rd-roundលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានមានប្រសាសន៍ដែរថា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីបញ្ហា សុខភាព ជាពិសេសផ្ដោតទៅលើស្ត្រី កុមារ និងទារក ដែលបានរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជាយល់ដឹងច្រើនពីការចិញ្ចឹមកូន ការថែរក្សាសុខភាព និងការជ្រើសរើសម្ហូបអាហារល្អៗ សម្រាប់បរិភោគប្រចាំថ្ងៃ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី៖ «ខ្ញុំសង្កេតឃើញថា ក្រុមសារព័ត៌មានជើងឯកអាហារូបត្ថម្ភបានបង្កើតបានរយ:ពេល២ឆ្នាំហើយ អ្នកសារព័ត៌មានបានក្លាយជាចលករមួយដ៏សំខាន់ដើម្បីប្រមូលផ្តុំ ចងក្រងសសេរ និងប្រមូលព័ត៌មានជាច្រើនពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជាដើម្បីជំរុញការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងនៅជនបទឱ្យយល់ដឹងពីអាហារូបត្ថម្ភ»។

លោកជំទាវបានបន្ថែមថា៖ «ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភទទួលបាននូវព័ត៌មានស្តីពីអាហារូបត្ថម្ភបានត្រឹមត្រូវដើម្បីផ្សព្វផ្សាយទៅសាធារណជន និងរួមចំណែកចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ ការប្រឈមនានាក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជាផងដែរ»។

nutrition-champion-media-award-3rd-roundគួរបញ្ជាក់ផងដែរថា ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការបង្កើនការផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យអាហារូបត្ថម្ភ អង្គការ Helen Keller International-Cambodia  និងគម្រោង MUSEFO នៃអង្គការ GIZ បានបង្កើតកម្មវិធីប្រកួតប្រជែងជើងឯកអាហារូបត្ថម្ភមួយ។ ដោយនៅជុំទី៣នេះ មានសារព័ត៌មានចំនួន ៤៣៣ អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល ត្រូវបានផ្សព្វផ្សាយ៕

រូបថតដោយ៖ Helen Keller International-Cambodia 

nutrition-champion-media-award-3rd-roundnutrition-champion-media-award-3rd-roundnutrition-champion-media-award-3rd-round

 

LEAVE A REPLY

Please enter your comment!
Please enter your name here