​ជប៉ុនផ្តល់រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុនបានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខានៅថ្ងៃ​​​ទី២៨ ​ខែមីនា ឆ្នាំ​២០២៣ ដោយឯកឧត្តម  អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អ្នកតំណាងស្ថាប័ន។

Japan Provides US$166,837​ for Procurement of Second Hand Ambulances and Fire Trucks.គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុដែលមានថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិក។ ក្នុងគម្រោងនេះរថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងនឹងត្រូវបានកែសម្រួល និងផ្តល់ជូនដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្នគិលាដ្ឋាននេះមានចំនួនរថយន្តសម្រាប់សេវាសង្គ្រោះបន្ទាន់មានកំណត់។ ដូចនេះការអនុវត្តគម្រោងនេះនឹងកែលម្អសមត្ថភាពរបស់គិលានដ្ឋានក្នុងករណីមានអាសន្នដោយអាចឱ្យគិលានដ្ឋានបញ្ចូនអ្នកជំងឺដែលត្រូវការការបញ្ចូនបន្ទាន់បានច្រើននាក់ និងអាចពន្លត់អគ្គីភ័យធំៗ និងភ្លើងឆេះព្រៃបាន។ គម្រោងរំពឹងថានឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ ២០,០០០ នាក់ដែលរស់នៅក្បែរគិលានដ្ឋាន។

Japan Provides US$166,837​ for Procurement of Second Hand Ambulances and Fire Trucks ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៩គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបថតដោយ៖ សហការី

Japan Provides US$166,837​ for Procurement of Second Hand Ambulances and Fire Trucks