ឯកអគ្គរដ្ឋទូតអាមេរិកចុះហត្ថលេខា​លើបាល់ភ្លើងគប់កីឡាអូឡាំពិកជាការគាំទ្រសកម្ម​ភាព​អាកាសធាតុ

ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខា​លើ «គ្រាប់បាល់» ឬ The Ball ដែលតាមកីឡាបាល់ទាត់មានន័យស្មើនឹងភ្លើងគប់កីឡាអូឡាំពិកនៅក្នុងការប្រកួតកីឡាបាល់ទាត់ដោយស្មើភាពមួយនៅទីលាន Central Park Sports Complex ដែលនេះជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់អាមេរិកនៅក្នុងការដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ។ គ្រាប់​បាល់ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ ឬ Spirit of Football ជាស្ថាប័នមិនរកកម្រៃមួយដែលយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍​មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONស្ថានទូតអាមេរិក​នៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញពីថ្ងៃទី២៣ ដល់ ២៥ ខែមីនា ឆ្នាំ២០២៣។ អង្គការស្មារតីនៃកីឡាបាល់ទាត់នឹង បើកសិក្ខាសាលារយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែមីនា ដែលក្នុង​នោះនឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួម​មកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មកបាល់ទាត់​នេះ​នឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONលោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «កីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឱ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឱ្យគេមានការរួបរួមគ្នា និងឯកភាព​លើបញ្ហាជាសាកល ដែលប៉ះពាល់​មនុស្សជាតិទាំងមូល។ យើងមានមោទនភាពក្នុងការធ្វើការជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលើកទឹកចិត្តយុវជនកម្ពុជា ជាពិសេសឱ្យមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន»។

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONបាល់នឹងធ្វើដំណើរពីកន្លែង​នៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូង​របស់ពិភពលោកដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៦៤ នៅ Battersea Park នៅទីក្រុងឡុងដ៏ ដល់ Eden Park នៃទីក្រុង Auckland នៃប្រទេសណូវែលសេឡង់ ជាទី​ដែលការចាប់ផ្តើម​នៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារីនៅឆ្នាំ២០២៣។ ពេលដែលបាល់ធ្វើដំណើរនៅជុំវិញពិភពលោក វាប្រមូលបានហត្ថលេខារបស់អ្នកដែលសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែកអាកាសធាតុ។ តាំងពីឆ្នាំ២០០២ មកមានមនុស្សចំនួនជាង ៥៥០០០នាក់ នៅក្នុងប្រទេសចំនួន ៥៥ បានចុះហត្ថលេខាលើបាល់​នេះ។

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONការទូតផ្នែកកីឡា គឺជាគន្លឹះមួយ​នៃកិច្ចខិតខំផ្នែកការទូត​របស់សហរដ្ឋអាមេរិក ហើយការគាំទ្រយុទ្ធសាស្រ្តរួម​នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយដោះស្រាយបញ្ហាសំខាន់ៗ ហើយចូលរួមជាមួយក្រុមមនុស្សដែលមិនសូវទទួលបានការយកចិត្តទុកដាក់ដែលរួមមាន​យុវជន នារី កុមារី និងជនពិការ។

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONនៅព្រះរាជាណាចក្រកម្ពុជា កម្មវិធីការទូតកីឡារបស់សហរដ្ឋអាមេរិកបានពង្រឹងចំណងទាក់ទងគ្នារវាងកីឡាករកម្ពុជា និងអាមេរិកមានដើមកំណើតខ្មែរ លើកកម្ពស់ការរីកចម្រើនជាទូទៅ និងក្នុងអាជីពរបស់យុវជននិងមនុស្សពេញវ័យ នៅតាមតំបន់ជនបទ​នៃប្រទេសកម្ពុជា ហើយគាំទ្រការខិតខំ​លើបញ្ហាគន្លឹះជាសាកល ដែលរួមមានបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ ៕

រូបថតដោយ៖ សហការី

AMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTIONAMBASSADOR MURPHY SIGNS SOCCER’S OLYMPIC TORCH IN SUPPORT OF CLIMATE ACTION