K’ve Entertainment​ ចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយ World K-pop Headquarter

ភ្នំពេញ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ផលិតកម្ម K’ve Entertainment ដែលមានវត្តមានលោកស្រី Na Yun Jung ជា CEO បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន World K-pop Headquarter ដោយវត្តមានលោក Yi SeungRyong ជា Vice CEO ដែលជាអ្នកបង្កើតកម្មវិធីល្បីៗ ដូចជាកម្មវិធី Produce 101 និងបានរៀបចំកម្មវិធីកូរ៉េមួយដែលមានឈ្នោះថា “Click The Star“។

K'VE ENTERTAINMENT SIGNED A CONTRACT WITH WORLD K-POP HEADQUARTERS កម្មវិធី “Click The Star“ គឺជាកម្មវិធី Worldwide K-pop Girl Group Project នឹងបើកទទួលយុវតីដែលមានក្ដីស្រមៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop ពីបណ្ដា 32ប្រទេសដែលក្នុងនោះកម្ពុជា គឺជាប្រទេសទី4 ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកម្មវិធីនេះ។

K'VE ENTERTAINMENT SIGNED A CONTRACT WITH WORLD K-POP HEADQUARTERS ផលិតកម្ម K’ve Entertainment ក្នុងនាមជាអ្នកគ្រប់គ្រង និងអ្នករៀបចំ World K-pop Center Cambodia បានខិតខំស្វែងរកវឹកហាត់យុវតីកម្ពុជាឱ្យមានសមត្ថភាពដើម្បីឆ្ពោះទៅប្រកួតវគ្គជម្រុះនៅឯប្រទេសកូរ៉េ ហើយនិងផ្តល់ជូននូវកម្មវិធីជាច្រើនដូចជា៖

K'VE ENTERTAINMENT SIGNED A CONTRACT WITH WORLD K-POP HEADQUARTERS
  • កម្មវិធីវឹកហាត់ K-pop សម្រាប់អ្នកដែលចង់មានបទពិសោធន៍ក្នុងការរៀន K-pop Training និងអ្នកដែលចង់ក្លាយជាតារា Kpop។​
  • ក្រុមហ៊ុននឹងរៀបចំកម្មវិធី “Click the star” Global Audition នៅកម្ពុជាដោយជ្រើសរើសបេក្ខនារីចំនួន 20នាក់ដែលមានទេពកោសល្យ និងបញ្ជូនទៅប្រទេសកូរ៉េសម្រាប់វគ្គជម្រុះ Global Idol។
  • កម្មវិធី K-pop Trainer គឺកម្មវិធីសម្រាប់អ្នកចង់ក្លាយជាអ្នកបង្ហាត់ K-pop Trainer ជាមួយនឹងវិញ្ញាបនបត្រពី World K-pop Center Headquarter & Cambodia។

រូបថតដោយ៖ សហការី

K'VE ENTERTAINMENT SIGNED A CONTRACT WITH WORLD K-POP HEADQUARTERS