គម្រោងឥណទាន និងជំនួយឥតសំណងរបស់ជប៉ុនបន្តជួយកម្ពុជានូវចំនួនថវិកា ៣០០,៧៧៩ ដុល្លារអាមេរិក

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង​​ទ្រង់​ទ្រាយ​តូច​សនិ្តសុខ​​មនុស្ស​​ជាតិ។

ក្នុងគម្រោងទី១ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១២០,៧៦៨ ដុល្លារអាមេរិក (មួយរយម្ភៃពាន់ប្រាំពីររយហុកសិបប្រាំបីដុល្លារអាមេរិក) សម្រាប់ការសាងសង់អគារសិក្សាចំនួន១ខ្នង ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួលក្នុងខេត្តឧត្តរមានជ័យ។ ដោយគម្រោងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។

Japan Provides US$300,779 for Constructing Primary School Buildings and Procuring Prosthetic and Physiotherapy Equipment.នៅក្នុងគម្រោងទី២ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩១,០១០ ដុល្លារអាមេរិក (កៅសិបមួយពាន់ដប់ដុល្លារអាមេរិក) សម្រាប់ការសាងសង់អគារសិក្សាចំនួន  ១ខ្នង ៥បន្ទប់ បង្គន់អនាម័យចំនួន១ខ្នង ៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀនដូចជាតុ កៅអី និងក្តារខៀន នៅសាលាបឋមសិក្សាភ្នំរអិល ក្នុងខេត្តក្រចេះ។ ដោយគម្រោងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។

Japan Provides US$300,779 for Constructing Primary School Buildings and Procuring Prosthetic and Physiotherapy Equipment.ក្នុងគម្រោងទី៣ សម្រាប់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង រដ្ឋាភិបាលជប៉ុន  ផ្តល់ថវិកាចំនួន ៨៩,០០១ ដុល្លារអាមេរិក (ប៉ែតសិបប្រាំបួនពាន់និងមួយដុល្លារអាមេរិក) សម្រាប់ការដំឡើងឧបករណ៍សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនាចំនួន ១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ គម្រោងរំពឹងថា​នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសេវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះ ចំនួន ៩០០នាក់ក្នុងមួយឆ្នាំ។

Japan Provides US$300,779 for Constructing Primary School Buildings and Procuring Prosthetic and Physiotherapy Equipment.ចាប់តាំងពីឆ្នាំ១៩៩១ គម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំរបស់រដ្ឋាភិបាលជប៉ុនបាន និងកំពុងអនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា។ គូសាណូណិមាន ន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ ក្នុងរយៈពេល ៣ទសវត្សរ៍ ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងប្រមាណ ៧០២ តាមរយៈជំនួយឥតសំណងគូសាណូណិ។

រូបថតដោយ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

Japan Provides US$300,779 for Constructing Primary School Buildings and Procuring Prosthetic and Physiotherapy Equipment.Japan Provides US$300,779 for Constructing Primary School Buildings and Procuring Prosthetic and Physiotherapy Equipment.