អភិវឌ្ឍគំនិតផ្តួចផ្តើមហិរញ្ញវត្ថុសាធារណៈដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២៣ លោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងជាប្រធានកិច្ចប្រជុំកំពូល FICS (Finance in Common Summit) ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា បានគូសបញ្ជាក់ សារជាថ្មីអំពីការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍សាធារណៈក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបៃតង​សាធារណៈ។ ទីភ្នាក់ងារ (AFD) គាំទ្រការធ្វើកំណែទម្រង់ស៊ីជម្រៅនៃហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ ហើយនឹងប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ហិរញ្ញវត្ថុបៃតងសាធារណៈ។

ទីភ្នាក់ងារ AFD ផ្តល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈជំនួយបច្ចេកទេសចាប់តាំងពីឆ្នាំ២០១៩។ ការជួយជ្រោមជ្រែងខាងលើធ្វើឡើងតាមរយៈទីភ្នាក់ងារ Expertise France ដែលមានតំណាង​ចូលរួមក្នុងដំណើរទស្សនកិច្ចបានផ្តល់ការគាំទ្រដល់អាជ្ញាធរក្នុងការតាក់តែងច្បាប់ថ្មីស្តីពីហិរញ្ញវត្ថុសាធារណៈដោយផ្អែកលើឧត្តមានុវត្តអន្តរជាតិ និងជាពិសេសបទដ្ឋាន និងនីតិវិធីដែលកំពុងដាក់ឱ្យមាននៅក្នុងច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ។

Developing Public Finance Initiatives in Response to Climate Change: Lessons and Perspectives for Cambodiaក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមស្តីពីបម្រែបម្រួលអាកាសធាតុ។ តាមរយៈគោលនយោបាយសារពើរពន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងអាចសម្របដំណើរការនៃការប្រមូលចំណូល និងចំណាយសាធារណៈស្តីពីគោលដៅបរិស្ថាន និងអាកាសធាតុដោយប្រើប្រាស់មធ្យោបាយនានា ដូចជាការរៀបចំផែនការចំណាយបៃតង ការកៀរគរប្រភពហិរញ្ញវត្ថុថ្មីៗ តាមរយៈឥណទានបៃតង លទ្ធកម្មសាធារណៈបៃតង និងពន្ធដារបៃតង។ កំណែទម្រង់ទ្រង់ទ្រាយធំស្តីពីហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥ អាចជាពេលវេលាមួយសមស្របក្នុងការដាក់បញ្ចូលប្រធានបទទាំងនេះ។

ទីភ្នាក់ងារ AFD មានជំនាញច្បាស់លាស់លើហិរញ្ញវត្ថុបៃតង
បារាំង គឺជាប្រទេសដំបូងគេដែលបានអភិវឌ្ឍឧបករណ៍វិភាគស្តីពីផលប៉ះពាល់ផ្នែកបរិស្ថាននៃថវិការបស់ខ្លួន ហើយក៏ស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតឱ្យមានឥណទានបៃតង។ ដំណើរទស្សនកិច្ចរបស់តំណាង Expertise France ដែលបានអមដំណើរលោក រ៉េមី រីយូ គឺជាឱកាសដ៏ប្រសើរក្នុងការពិភាក្សាអំពីប្រធានបទនេះជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា។

Developing Public Finance Initiatives in Response to Climate Change: Lessons and Perspectives for Cambodiaលោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារ AFD បានគូសបញ្ជាក់ថា៖«យើងមានសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាធនាគារសាធារណៈរបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃចលនាកាន់តែទូលំទូលាយនៃហិរញ្ញវត្ថុរួម (FiCS) ដែលមានគោលដៅធ្វើ​ឱ្យយវិស័យហិរញ្ញវត្ថុដើរស្របគ្នាជាមួយរបៀបវារៈប៉ារីស៍ និងគោលដៅនៃការអភិវឌ្ឍប្រកប​ដោយ​ចីរភាព»៕

ប្រភពរូបភាពដោយ៖ ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា

Developing Public Finance Initiatives in Response to Climate Change: Lessons and Perspectives for CambodiaDeveloping Public Finance Initiatives in Response to Climate Change: Lessons and Perspectives for Cambodia