ភ្នំពេញ៖ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គការ Helen Keller គាំទ្រថវិកាដោយគម្រោង MUSEFO នៃអង្គការ GIZ បានរកឃើញម្ចាស់ជ័យលាភីឆ្នើមបីរូបពីការប្រកួតប្រកួតប្រជែងផលិតវីដេអូខ្នាតខ្លីក្រោមប្រធានបទ «អាហារល្អ សុខភាពល្អ»។
កម្មបានប្រព្រឹត្តនៅសណ្ឋាគារហ៊ីម៉ាវ៉ារីមានការអញ្ជើញចូលរួមពីបេក្ខជន និងបេក្ខនារីប្រមាណជាង ៣០នាក់ រួមជាមួយនឹងវត្តមានឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកជំទាវ គង់ វណ្ណា ទីប្រឹក្សា និងប្រធាននាយកដ្ឋានសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំប្រទេសកម្ពុជា លោកស្រីវេជ្ជបណ្ដិត Sanne Sigh តំណាងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភអង្គការ GIZ និងវត្តមានទូតសុឆន្ទៈបំបៅកូនដោយទឹកដោះម្តាយ ប្រាសាទ ដាវីនផងដែរ។
លទ្ធផលនៃប្រកួតប្រកួតប្រជែងផលិតវីដេអូខ្នាតខ្លីក្រោមប្រធានបទ «អាហារល្អ សុខភាពល្អ» ជ័យលាភីលេខ១ បានទៅលោក ឃុន រ៉ាឌីវ័ន្ត ជ័យលាភីលេខ២ បានទៅលើលោក ជា សម្ភស្ស និងជ័យលាភីលេខ៣ បានទៅលើលោក ថៃ រដ្ឋា គួរបញ្ជាក់ថាកម្មវិធីទទួលបានបេក្ខជនចូលរួមរួមផលិតខ្សែវីដេអូខ្នាតខ្លីចំនួន ៣១វីដេអូ៕
រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)


