អាមេរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិកនៅភ្នំពេញ បានរៀបចំនូវកិច្ចប្រជុំកំពូលកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) នាថ្ងៃទី ៦ដល់៨ ខែធ្នូ ឆ្នាំ ២០២២។ អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ ASEAN និង​ប្រទេស ទីម័រលេស្ត បានចូលរួមក្នុងសិក្ខាសាលាពង្រឹងជំនាញការចងបណ្តាញគ្នា និងចូលរួមសកម្មភាពជាច្រើនដែលផ្តោតទៅលើការលើកកម្ពស់ពង្រឹងផ្នែកសេដ្ឋកិច្ច។ កម្មវិធី YSEALI ចង់ពង្រឹងនូវភាពជាដៃគូរវាងសហរដ្ឋអាមេរិក និង​តំបន់អាស៊ាន និង​ជួយគាំទ្រដល់អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មីនៅទូទាំងអាស៊ីអាគ្នេយ៍។

YSEALI Phnom Penh 2022កិច្ចប្រជុំកំពូល ដែលអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ជាកិច្ច​ប្រជុំកំពូលធ្វើឡើងដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ២០១៩ មក។ សិក្ខាកាម ស្វែងយល់ពីវិធីក្នុងការធ្វើកិច្ចសហការក្នុងតំបន់ លើកកម្ពស់នូវភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍន៍ ធុរកិច្ច ព្រមទាំងបានរៀនពីសហគ្រិននិងអ្នកជំនាញជោគជ័យ នៃតំបន់អាស៊ីអាគ្នេយ៍។

YSEALI Phnom Penh 2022លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុកទៅកាន់អ្នកចូលរួមថា៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាប​ន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និង​ការពារ ស្វែងរក និង​ឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ដល់សហគមន៍នូវឧបករណ៍ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និង​ព្យុះសង្ឃរា Hurricane។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការនាំមកឱ្យប្រជាជនយើងធ្វើការរួមគ្នា ជាពិសេសយុវជនវ័យក្មេងរបស់យើង ដើម្បីឱ្យពួកគេអាចចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន»។

YSEALI Phnom Penh 2022អំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែឧសភា ឆ្នាំ២០២២ លោកប្រធានាធិបតី Biden បាន​ប្រកាសថា YSEALI នឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈពេលបីឆ្នាំ។ កិច្ចប្រជុំកំពូល YSEALI គូសបញ្ជាក់ពីភាពរឹងមាំនៃចំណងទាក់ទងប្រជាជន និង​ប្រជាជន ​ការប្តេជ្ញាចិត្តចំពោះសសរស្តម្ភសង្គមវប្បធម៌ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក អាស៊ាន។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៣ មកបណ្តាញ YSEALI បានកើនឡើងសមាជិករហូតដល់ជាង ១៥ម៉ឺន ៥ពាន់នាក់ ។

YSEALI Phnom Penh 2022អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសនូវគម្រោងឈ្មោះ «កាតាលីករសហគមន៍» ឬអ្នកជំរុញល្បឿនក្នុងសហគមន៍ដែលជាគម្រោងជំនួយថវិកាខ្នាតតូចជូនដល់សិក្ខាកាមចូលរួម ដែលនឹងផ្តល់ជា​មូលនិធិចំពោះគម្រោងស្នើសុំដ៏លេចធ្លោរបស់អ្នកដឹកនាំ​វ័យក្មេងក្នុងការអនុវត្តទូទាំងតំបន់អាស៊ាននាឆ្នាំខាងមុខនេះ។

រូបថតដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៃប្រទេសកម្ពុជា

YSEALI Phnom Penh 2022YSEALI Phnom Penh 2022YSEALI Phnom Penh 2022YSEALI Phnom Penh 2022YSEALI Phnom Penh 2022YSEALI Phnom Penh 2022