ជប៉ុនផ្តល់ថវិកាសម្រាប់ការសាងសង់អគារសិក្សា និងការស្តារប្រព័ន្ធធារាសាស្ត្រ

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការ​​​ណ៍​ជំនួយឧបត្ថម្ភឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិជំនួយឥតសំណងគូសាណូណិ។ ដោយកិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នេះអញ្ជើញចូលរួមដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ អ្នកតំណាងអង្គភាពទទួលជំនួយទំាងបី។

KUSANONE Grant Provides Bridge and Rehabilitating Irrigation Facilitiesថវិកាចំនួន ៩៨,៣១៧ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។ ក្នុង​គម្រោង​មានអគារ​សិក្សា១ខ្នង ចំនួន​៦​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ថ្នាក់រៀន បង្គន់អនាម័យចំនួន​៤​បន្ទប់ និង​ស៊ីទែនទឹកចំនួន១ ​នឹង​ត្រូវ​បានសាងសង់​នៅ​អនុវិទ្យាល័យ​អូរ​យ៉ា​ដាវ ក្នុង​ខេត្ត​រតនគិរី។ នៅសាលារៀនដែលភាគច្រើនជាជនជាតិភាគតិច សិក្សាក្នុងថ្នាក់រៀនដែលមានគ្នាច្រើនកកកុញ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធសាលាដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការជម្រុញទឹកចិត្តក្នុងការសិក្សា។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៤៥៥ នាក់ និងគ្រូបង្រៀនចំនួន១៥នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសិក្សា និងគុណភាពនៃការអប់រំ។​

KUSANONE Grant Provides Bridge and Rehabilitating Irrigation Facilitiesថវិកាចំនួន៩១,៥៦៦ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឬស្សីលើ១ និងសាលាបឋមសិក្សាអូរ ឬស្សីលើ២ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែងផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង។ ក្នុងគម្រោងនេះមានអគារសិក្សា១ខ្នង ចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ១ ហើយអគារសិក្សា១ខ្នងចំនួន៣បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមថ្នាក់រៀន បង្គន់អនាម័យចំនួន១បន្ទប់ និងទែនទឹកចំនួន១នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាអូរឬស្សីលើ២ ក្នុងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សដែលជាជនជាតិភាគតិចនៅសាលាទាំងពីរមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាចាស់សង់ពីឈើមានសភាពទ្រុឌទ្រោម។ គម្រោងនឹងធានាបាននូវបរិយាកាសសិក្សាប្រកប ដោយសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន២០១នាក់ និងគ្រូបង្រៀនចំនួន៨នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ។

KUSANONE Grant Provides Bridge and Rehabilitating Irrigation Facilitiesថវិកាចំនួន៩០,៤៩៥ដុល្លារអាមេរិកសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរក្នុងខេត្តកំពង់ស្ពឺដែលបានផ្តល់ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។ ជំនួយឥតសំណង​​ត្រូវ​បានប្រើ​សម្រាប់​ស្តារ​ឡើងវិញ​នូវ​ទំនប់​ទឹក​ចាស់មួយដែលមានស្រាប់ និងលូប្រអប់ចំនួន២កន្លែង​ នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ជាង៣,៣០០នាក់ តាមរយៈការធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកដែលមានស្ថេរភាពសម្រាប់ការរស់នៅ និងសកម្មភាពកសិកម្មនានា។ គម្រោងនឹង​បង្កើន​បរិមាណ​ផលិតផលកសិកម្ម និង​ប្រាក់​ចំណូល​របស់​ប្រជាកសិករ ហើយ​ក៏នឹង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

KUSANONE Grant Provides Bridge and Rehabilitating Irrigation Facilitiesជំនួយឥតសំណងគូសាណូណិ​របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។​​ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា      សហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៤លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៥១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី