កំពូលតារាចម្រៀងអន្តរជាតិ KPOP បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ

ភ្នំពេញ៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា​ CL បានមកដល់​ព្រលានយន្តហោះប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ​ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ​ និងអ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញ។​

ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជា ​Rapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់​​អារម្មណ៍ដ៏លេចធ្លោជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាតដែលធ្វើឱ្យ​អ្នកគាំទ្រគ្រប់គ្នារំភើបរីករាយស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។

KPOP singers arrived in CambodiaCL ក៏បានបង្ហាញនូវគារវកិច្ចគោរពដល់​អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំ​អាង វឌ្ឍនៈ ​សម្រាប់ឱកាសជាថ្មីមកកាន់​ប្រទេសកម្ពុជា​ក៏ដូចជាអារម្មណ៍រំភើប និងរីករាយជាខ្លាំងដែលបានឃើញអ្នកគាំទ្រជាច្រើននាក់មកឈររងចាំទទួលស្វាគមន៍ថែមទាំងមានការទទួលដោយ​ឡាន​សារ៉ែន​អមដំណើរប្រកបដោយភាពគគ្រឹកគគ្រែង។​

KPOP singers arrived in Cambodiaវត្តមានរបស់ CL ក្នុងប្រទេសកម្ពុជា​គឺដើម្បីមកចូលរួមសម្តែងក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ​ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង​ជួរមុខក្នុងស្រុកជាច្រើនរូបទៀត​ដូចជាកញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន គឺអាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។​ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជននឹងទទួលបាននូវបទពិសោធន៍កាន់តែសប្បាយជាមួយការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បី​និងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។

KPOP singers arrived in Cambodiaកុំភ្លេចណា៎! ត្រៀមខ្លួនហូរឱ្យស្អកកនារាត្រីនេះនៅជិតរង្វង់មូលនាងមច្ឆា បរិវេណOCIC ក្នុងក្រុងភ្នំពេញចាប់ពីម៉ោង ១០ព្រឹកតទៅ៕

រូបភាបដោយ៖ សហការី

KPOP singers arrived in CambodiaKPOP singers arrived in Cambodia