ការផ្តល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។

ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck​ Ribbon» ជាការទទួលស្គាល់នូវការចូលរួមចំណែករបស់ឯកឧត្តមក្នុងកិច្ចការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអប់រំ ជាពិសេសការគាំទ្រលើការអប់រំភាសាជប៉ុន។

ទាក់ទងនឹងស្ថានទូតជប៉ុន ឯកឧត្តម ពិត ចំណាន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រី ការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឱ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តម និងឱកាសផ្សេងទៀតដើម្បីឱ្យមន្ត្រីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គម និងវប្បធម៌កម្ពុជា៕

រូបភាពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា