MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធបបរប៊ូហ្វេបែបថ្មីនៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២​ ភោជនីយដ្ឋានដឺមេគង្គនៃសណ្ឋាគារ ​Courtyard by Marriott Phnom Penh មានការផ្តល់ជូននូវអាហារបែបថ្មី គឺ «បបរប៊ូហ្វេ – Buffet» ដែលមានជម្រើសបបររហូតដល់ប្រាំមួយប្រភេទគឺ៖ បបរស បបរអង្ករសំរូប បបរសាមជោក បបរត្រី បបរផិ និងបបរមាន់។

ចាប់ពីថ្ងៃទី១៤ នេះតទៅនៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៨យប់ ដល់ម៉ោង ២ទៀបភ្លឺ លោកអ្នកអាចបញ្ចប់ដំណើរកំសាន្តពេលរាត្រីរបស់អ្នកជាមួយនឹងបទពិសោធន៍នៃការទទួលទានអាហារពិសេសៗ និងសំបូរបែប ដែលរួមមានអាហារសម្រន់ សាលាដ ជ្រក់ជាច្រើនមុខព្រមទាំងម្ហូបក្នុងស្រុកជាច្រើនទៀតដូចជា ឆាត្រកួន ឆាក្ដៅសាច់មាន់ ​ម្ហូបប្រភេទញាំ ស៊ុតចំអិនភ្លាមៗ និងអាហារបន្ទាប់បន្សំរាប់សិបមុខទៀត។

លោក ឈឿន ចន​​ ដែលជាមេចុងភៅមួយរូបប្រចាំសណ្ឋាគារ បានពន្យល់ថា៖ «គំនិតនៃបបរប៊ូហ្វេរបស់យើង គឺបានមកពីបបរផិ ដែលជាបបរមួយប្រភេទដ៏ល្បីរបស់ខេត្តបាត់ដំបង ហើយត្រូវបានគេទទួលស្គាល់ជាទូទៅថាជាបបរពិសេសមួយបែបរបស់កម្ពុជា។ បបរ របស់យើងត្រូវបានចំអិនពីគ្រឿងផ្សំដែលផ្តល់គុណតម្លៃដល់សុខភាព ដូចជាបន្លែជាច្រើនមុខ សាច់មាន់ និងត្រី»។

សម្រាប់លោកអ្នកដែលចូលចិត្តដើរលេងកំសាន្តនាពេលរាត្រី និងដែលមានចំនូលចិត្តបរិភោគបបរក្តៅៗ និងម្ហូបខ្មែរនោះ។ ឥឡូវនេះអាចអញ្ជើញមកកាន់ភោជនីយដ្ឋានដឺមេគង្គនៃសណ្ឋាគារ Courtyard by Marriott Phnom Penh ដែលមានផ្តល់ជូនបបរប៊ូហ្វេបែបថ្មី​ ក្នុងតម្លៃពិសេសត្រឹមតែ $15++ ក្នុងម្នាក់​ (តម្លៃធម្មតា $19++)។

សម្រាប់ព័ត៌មានបន្ថែមអំពីបបរប៊ូហ្វេជាមួយ Marriott Bonvoy និងដើម្បីកក់តុនៅសណ្ឋាគារ Courtyard by Marriott Phnom Penh សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ +855 23 238888 ឬអ៊ីមែល៖ [email protected]

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)