AZ Group ប្រកាសអាជីវកម្មមនុស្សយន្តរួមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសថៃ Hi-Tech 

ភ្នំពេញ៖ AZ Group បានធ្វើការប្រកាសពីការចាប់ផ្តើមអាជីវកម្មថ្មីប្រព័ន្ធ Hi-Tech Robotic Systems និងវេទិការួមបញ្ចូលគ្នារួមមាន Robot បំរើសេវាកម្មប្រើប្រាស់ក្នុងឧស្សាហកម្ម និង Cira Core Technology សហការជាមួយសាជីវកម្ម TKK មកពីប្រទេសថៃ។

លោកឧកញ៉ា លឹម ប៊ុនសួរ ប្រធាន និងជាប្រធានក្រុមហ៊ុន AZ Group មានប្រសាសន៍ថា៖ «ដើម្បីប្រែក្លាយវិស័យផលិតកម្មរបស់កម្ពុជាឱ្យក្លាយជាដៃគូប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជាមួយនឹងបច្ចេកវិទ្យាទំនើប និងដំណោះស្រាយ។ ការចុះហត្ថលេខា (MOU) ចុងក្រោយបំផុតរវាងក្រុមហ៊ុន AZ Group និង TKK Corporation បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការណ៍ដើម្បីផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្មជាមួយនឹងបច្ចេកវិទ្យា Total Industrial Solution Technology ដែលអាចប្រើប្រាស់គ្រប់ប្រភេទ​នៃវិស័យ ឧស្សាហកម្ម និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា»។

លោក Niwat Kongsomjit CTO និងសហស្ថាបនិក TKK Corporation បាននិយាយថា៖ «ជាមួយនឹងជំនាញក្នុងការក្លាយខ្លួនជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃប្រព័ន្ធត្រួតពិនិត្យផលិតកម្មដោយស្វ័យប្រវត្តិនៅក្នុងរោងចក្រ និងវិស័យសេវាកម្ម ព្រមទាំងបទពិសោធន៍ក្នុងឧស្សាហកម្មជាច្រើនឆ្នាំ។ គួបផ្សំនឹងភាពរឹងមាំរបស់ដៃគូធុរកិច្ច AZ Group នៅកម្ពុជា»។

លោកបន្ថែមទៀតថា៖ «លើសពីនេះទៅទៀតជាមួយនឹងការត្រៀមខ្លួនរបស់យើង និងដៃគូរបស់យើងជាមួយនឹងគោលដៅរួមក្នុងការលើកកំពស់ឧស្សាហកម្ម សេវាកម្មកម្ពុជាមួយកម្រិតទៀត ដោយការនាំយកបច្ចេកវិទ្យាមកលើកកំពស់វិស័យការងារនឹងបង្កើនសមត្ថភាពមួយកម្រិតទៀត​រួមទាំងការ ស្វែងយល់ពីបញ្ហា និងបំពេញតម្រូវការយ៉ាងពិតប្រាកដ»។

AZ​ Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនដំបូងត្រូវបានចាប់ផ្តើមជាបរិយាកាសបែបអាជីវកម្មដែលដំណើរការដោយគ្រួសារ។ ក្រុមហ៊ុនផ្តោតលើការជួញដូរជាចម្បង សកម្មភាពអាជីវកម្មពាក់ព័ន្ធ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ក្រុមហ៊ុន AZ បានផ្លាស់ប្តូរជាបណ្តើរៗ និងជាយុទ្ធសាស្រ្តទៅជាដំណើរការអភិវឌ្ឍអាជីវកម្មដែលផ្តោតលើផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាបន្ថែមទៀត។ ក្រុមហ៊ុនបានបណ្តាក់ទុន ឬរួមបញ្ចូលគ្នាជាមួយអាជីវកម្មផ្សេងៗ ដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មជាច្រើនរួមទាំង ប៉ុន្តែមិនកំណត់ចំពោះ វិស័យខាងក្រោម៖ ការវិនិយោគ ការកាន់កាប់ភាគហ៊ុនហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ការអភិវឌ្ឍន៍អចលនទ្រព្យ គម្រោង Smart-City ECO Tourism កំពង់ផែដឹកទំនិញ សំណង់ គ្រឿងម៉ាស៊ីន ការជួញដូរ ថាមពលស្អាត យានយន្តដើរដោយអគ្គីសនី រថយន្តទំនើប អាកាសចរណ៍ សហគ្រាស កសិកម្ម ធនាគារ សេវាកម្មហិរញ្ញវត្ថុ E-Commerce ការសិក្សា តាមប្រព័ន្ធ Digital (E-Study) ទូរគមនាគមន៍ ធានារ៉ាប់រង និងថែទាំសុខភាព។

TKK Corporation គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ និងចែកចាយផលិតផលនៅក្នុងប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មរបស់រោងចក្រ ព្រមទាំងដំណោះស្រាយសម្រាប់សហគ្រិនក្នុងឧស្សាហកម្ម។ នាពេលបច្ចុប្បន្ននេះ TKK Corporation មានសេវាកម្មក្នុងលទ្ធកម្ម ផលិតផល ឧបករណ៍ និងឧបករណ៍ឧស្សាហកម្ម ទៅតាមតម្រូវការរបស់អតិថិជន។ ហើយត្រូវបានតែងតាំងជាអ្នកចែកចាយ និងផ្តល់សេវាកម្មផ្លូវការនៃផលិតផលឧស្សាហកម្មនៅក្នុងប្រទេសថៃពីម៉ាកល្បីៗ ជាង ៥០ ហើយក៏មានសេវារួមបញ្ចូលប្រព័ន្ធសម្រាប់រោងចក្រឧស្សាហកម្មផងដែរ៕

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)