រ៉ូសវូដភ្នំពេញអបអរពិធីបុណ្យសែនព្រះខែជាមួយនំសែនព្រះខែ «ប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទ»

នំសែនព្រះខែរបស់ សណ្ឋាគារ រ៉ូសវូដភ្នំពេញ ដ៏ល្អពិសេសសម្រាប់ឱកាសពិធីបុណ្យដ៏រីករាយ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng ដែលជាមេចុងភៅនៅភោជនីយដ្ឋានចិន Zhan Liang ដែលជាហាងលំដាប់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

ពិធីបុណ្យព្រះខែកាន់តែជិតចូលមកដល់សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយ ដោយបានចេញលក់នូវនំសែនព្រះខែ «ប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទ»។  ឈុតអំណោយដ៏ស្រស់ស្អាតទាំងនេះមានការរចនាខុសប្លែកពីគ្នា ប៉ុន្តែនៅពេលដាក់ជាមួយគ្នាបានរំលេចនូវភាពស្រស់ស្អាតយ៉ាងស័ក្តិសម អមដោយរសជាតិនំដ៏ឆ្ងាញ់ពិសារចំនួន ប្រាំបួនរសជាតិ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយមេចុងភៅលោក Teng Kam Seng នៃភោជីនដ្ឋាយ ចិនលំដាប់ខ្ពស់ Zhan Liang.

ឈុតអំណោយនេះបង្កប់នូវអត្ថន័យជូនពរសិរីសួស្តី សុភមង្គល ដែលស័ក្តិសមឥតខ្ចោះដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយមិនថា ជាមួយមនុស្សជាទីស្រលាញ់ ឬបង្ហាញពីទឹកចិត្តអំណរគុណចំពោះមិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នក។ រចនាឡើងដោយស្ទូឌីយ៉ូ RCS ដែលបង្កើតមាតិកាផ្សព្វផ្សាយពាណិជ្ជកម្មដ៏លី្បល្បាញនៅទីក្រុងហុងកុង ឈុតនំព្រះខែនីមួយៗ មានរំលេចជាដំណើរសាច់រឿងនិទានអំពីពិធីបុណ្យសែនព្រះខែពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និង​រស់រវើក។​

ការរចនាក្បូរក្បាច់ប្រទាក់ក្រឡាគ្នានេះមានរចនាយ៉ាងស្រស់ស្អាត​ បង្ហាញនូវផ្ទាំងទេសភាពបឹងឈូកក្រោមពន្លឺព្រះចន្ទភ្លឺថា្ល និងមានរូបកូនទន្សាយគួរឱ្យស្រលាញ់កំពុងលោតលេងយ៉ាងសប្បាយរីករាយ ក្នុងន័យផ្ញើសារបង្ហាញពីក្តីស្រលាញ់ និងការជូនពរ។ ដើម្បីអបអរសាទរដល់ពិធីបុណ្យសែនព្រះខែនេះ ឈុតនំសែនព្រះខែនេះក៏អាចធ្វើជាកន្ដ្រកពិចនិចដែលដៃកន្ត្រកធ្វើឡើងពីស្បែក។ នៅពេលដែលលោកអ្នកបើកប្រអប់នំនេះ លោកអ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងថតបង្វិលដែលទាញចេញមក បង្ហាញនូវនំសែនព្រះខែដ៏មានរសជាតិឆ្ញាញ់ពិសារជាច្រើនជម្រើស។

សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវប្រអប់អំណោយ​ក្ដីស្រលាញ់ពីព្រះចន្ទដែលមានពីររចនាប័ទ្ម ហើយត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng។ នំសែនព្រះខែចម្រុះរសជាតិ (តម្លៃ ១១៨ ដុលា្លរ/ប្រអប់) មានរួមបញ្ចូលនូវរសជាតិដើមជាមួយលក្ខណៈច្នៃប្រឌិត ដោយប្រើប្រាស់តែគ្រឿងផ្សំដ៏ល្អបំផុត រួមមានគ្រាប់ឈូក និងទុរេន ធ្យូងមាស គ្រាប់ឈូក និងស្លឹកតើយ ជាមួយគ្រាប់ធញ្ញជាតិ Macadamia កិនរួច និងគ្រាប់ផ្កាឈូករ័ត្ន ក៏ដូចជាគ្រឿងផ្សំផ្សេងៗ ទៀតដែលមានកម្រិតស្ករទាបមួយចំនួនដូចជាឈូកលាយពងទា ស្លឹកតើយលាយពងទា និងសណ្ដែកក្រហម។

បន្ថែមពីលើ នំសែនព្រះខែចំនួនប្រាំមួយប្រភេទដែលមាននៅក្នុងប្រអប់នំសែនព្រះខែចម្រុះរសជាតិ នំសែនព្រះខែលំដាប់ព្រីមៀម (តម្លៃ ១៨៨ដុល្លារ/ប្រអប់) បានបន្ថែមនូវរសជាតិដ៏ឆ្ញាញ់ពិសារចំនួនបីរសជាតិ៖ រសជាតិល្ងរឌុប គ្រាប់ធញ្ញជាតិគ្រប់មុខ និងគ្រាប់ឈូកលាយដំឡូងជ្វា និងពងទា។ ធុរេន ស្លឹកតើយ និងគ្រាប់ឈូក សុទ្ធតែជាគ្រឿងផ្សំដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់នៃការចម្អិនម្ហូបអាហាររបស់ប្រជាជានកម្ពុជា ដែលជាផ្នែកមួយនៃទស្សនៈរបស់សណ្ឋាគារ រ៉ូសវូដ គឺ A Sense of Place® ដែលសណ្ឋាគារ រ៉ូសវូដ នីមួយៗ ផ្តល់ការគាំទ្រដល់ប្រវត្តិសាស្ត្រ ប្រជាជន និងវប្បធម៌ក្នុងស្រុកនៅគ្រប់ឱកាសទាំងអស់។

ចុងក្រោយនេះ គឺជាកន្ត្រកនំសែនព្រះខែរបស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ (តម្លៃ 888ដុល្លារ/កន្ត្រក) ជាអំណោយដ៏ល្អពិសេសសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងដៃគូអាជីវកម្មរបស់អ្នក។ កន្ត្រកនីមួយៗ រួមមាននំសែនព្រះខែចម្រុះរសជាតិ​ រួមជាមួយនឹងអាហារសម្រន់ដែលមានរសជាតិឆ្ញាញ់ពិសារដូចជា ប៉ាវហ៊ឺអូស្ត្រាលី ទឹកជ្រលក់ XO ប្រចាំភោជនីយដ្ឋាន Zhan Liang  គ្រាប់ធញ្ញជាតិ វ៉ាល់ណាត់ ទឹកឃ្មុំ តែ Ti Kuan Yin លំដាប់ខ្ពស់ដ៏ល្បីល្បាញមកពីខេត្ត Fujian មួយ កញ្ចប់ និងស្រា​សំ​ប៉ា​ញ Dom Perignon Brut ឆ្នាំ២០១០ មួយដប។

លោក Daniel Simon នាយកគ្រប់គ្រង សណ្ឋាគារ រ៉ូសវូដភ្នំពេញ បានលើកឡើងថា៖ «ពិធីបុណ្យព្រះខែគឺជាពេលវេលាដ៍សប្បាយរីករាយមួយ ពោល គឺជាឱកាសសម្រាប់ជួបជុំជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងដៃគូអាជីវកម្ម។ ប្រអប់ និងកន្ត្រកនំសែនព្រះខែដ៏ពិសេសរបស់យើងស័ក្តិសមសម្រាប់ការបង្កើនភាពស្និទ្ធិស្នាលជាមួយនឹងក្រុមគ្រួសារ និងការទទួលអាហារពេលល្ងាចជាក្រុមជាមួយមិត្តរួមការងារ»។

លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកមុននូវឈុតប្រអប់អំណោយក្ដីស្រលាញ់ពីព្រះច័ន្ទនេះនៅថ្ងៃនេះ។ ភ្ញៀវដែលទិញបណ្ណអំណោយអាចអញ្ជើញមកយកនំសែនព្រះខែដោយផ្ទាល់បាននៅភោជនីយដ្ឋាន Zhan Liang នៅចន្លោះថ្ងៃទី២០​ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២៕

រូបថតដោយ៖ សហការី