នំសែនព្រះខែរបស់ សណ្ឋាគារ រ៉ូសវូដភ្នំពេញ ដ៏ល្អពិសេសសម្រាប់ឱកាសពិធីបុណ្យដ៏រីករាយ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng ដែលជាមេចុងភៅនៅភោជនីយដ្ឋានចិន Zhan Liang ដែលជាហាងលំដាប់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា។
ពិធីបុណ្យព្រះខែកាន់តែជិតចូលមកដល់សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយ ដោយបានចេញលក់នូវនំសែនព្រះខែ «ប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទ»។ ឈុតអំណោយដ៏ស្រស់ស្អាតទាំងនេះមានការរចនាខុសប្លែកពីគ្នា ប៉ុន្តែនៅពេលដាក់ជាមួយគ្នាបានរំលេចនូវភាពស្រស់ស្អាតយ៉ាងស័ក្តិសម អមដោយរសជាតិនំដ៏ឆ្ងាញ់ពិសារចំនួន ប្រាំបួនរសជាតិ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយមេចុងភៅលោក Teng Kam Seng នៃភោជីនដ្ឋាយ ចិនលំដាប់ខ្ពស់ Zhan Liang.
ឈុតអំណោយនេះបង្កប់នូវអត្ថន័យជូនពរសិរីសួស្តី សុភមង្គល ដែលស័ក្តិសមឥតខ្ចោះដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយមិនថា ជាមួយមនុស្សជាទីស្រលាញ់ ឬបង្ហាញពីទឹកចិត្តអំណរគុណចំពោះមិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នក។ រចនាឡើងដោយស្ទូឌីយ៉ូ RCS ដែលបង្កើតមាតិកាផ្សព្វផ្សាយពាណិជ្ជកម្មដ៏លី្បល្បាញនៅទីក្រុងហុងកុង ឈុតនំព្រះខែនីមួយៗ មានរំលេចជាដំណើរសាច់រឿងនិទានអំពីពិធីបុណ្យសែនព្រះខែពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងរស់រវើក។
ការរចនាក្បូរក្បាច់ប្រទាក់ក្រឡាគ្នានេះមានរចនាយ៉ាងស្រស់ស្អាត បង្ហាញនូវផ្ទាំងទេសភាពបឹងឈូកក្រោមពន្លឺព្រះចន្ទភ្លឺថា្ល និងមានរូបកូនទន្សាយគួរឱ្យស្រលាញ់កំពុងលោតលេងយ៉ាងសប្បាយរីករាយ ក្នុងន័យផ្ញើសារបង្ហាញពីក្តីស្រលាញ់ និងការជូនពរ។ ដើម្បីអបអរសាទរដល់ពិធីបុណ្យសែនព្រះខែនេះ ឈុតនំសែនព្រះខែនេះក៏អាចធ្វើជាកន្ដ្រកពិចនិចដែលដៃកន្ត្រកធ្វើឡើងពីស្បែក។ នៅពេលដែលលោកអ្នកបើកប្រអប់នំនេះ លោកអ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងថតបង្វិលដែលទាញចេញមក បង្ហាញនូវនំសែនព្រះខែដ៏មានរសជាតិឆ្ញាញ់ពិសារជាច្រើនជម្រើស។
សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវប្រអប់អំណោយក្ដីស្រលាញ់ពីព្រះចន្ទដែលមានពីររចនាប័ទ្ម ហើយត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយលោក Teng Kam Seng។ នំសែនព្រះខែចម្រុះរសជាតិ (តម្លៃ ១១៨ ដុលា្លរ/ប្រអប់) មានរួមបញ្ចូលនូវរសជាតិដើមជាមួយលក្ខណៈច្នៃប្រឌិត ដោយប្រើប្រាស់តែគ្រឿងផ្សំដ៏ល្អបំផុត រួមមានគ្រាប់ឈូក និងទុរេន ធ្យូងមាស គ្រាប់ឈូក និងស្លឹកតើយ ជាមួយគ្រាប់ធញ្ញជាតិ Macadamia កិនរួច និងគ្រាប់ផ្កាឈូករ័ត្ន ក៏ដូចជាគ្រឿងផ្សំផ្សេងៗ ទៀតដែលមានកម្រិតស្ករទាបមួយចំនួនដូចជាឈូកលាយពងទា ស្លឹកតើយលាយពងទា និងសណ្ដែកក្រហម។
បន្ថែមពីលើ នំសែនព្រះខែចំនួនប្រាំមួយប្រភេទដែលមាននៅក្នុងប្រអប់នំសែនព្រះខែចម្រុះរសជាតិ នំសែនព្រះខែលំដាប់ព្រីមៀម (តម្លៃ ១៨៨ដុល្លារ/ប្រអប់) បានបន្ថែមនូវរសជាតិដ៏ឆ្ញាញ់ពិសារចំនួនបីរសជាតិ៖ រសជាតិល្ងរឌុប គ្រាប់ធញ្ញជាតិគ្រប់មុខ និងគ្រាប់ឈូកលាយដំឡូងជ្វា និងពងទា។ ធុរេន ស្លឹកតើយ និងគ្រាប់ឈូក សុទ្ធតែជាគ្រឿងផ្សំដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់នៃការចម្អិនម្ហូបអាហាររបស់ប្រជាជានកម្ពុជា ដែលជាផ្នែកមួយនៃទស្សនៈរបស់សណ្ឋាគារ រ៉ូសវូដ គឺ A Sense of Place® ដែលសណ្ឋាគារ រ៉ូសវូដ នីមួយៗ ផ្តល់ការគាំទ្រដល់ប្រវត្តិសាស្ត្រ ប្រជាជន និងវប្បធម៌ក្នុងស្រុកនៅគ្រប់ឱកាសទាំងអស់។
ចុងក្រោយនេះ គឺជាកន្ត្រកនំសែនព្រះខែរបស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ (តម្លៃ 888ដុល្លារ/កន្ត្រក) ជាអំណោយដ៏ល្អពិសេសសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងដៃគូអាជីវកម្មរបស់អ្នក។ កន្ត្រកនីមួយៗ រួមមាននំសែនព្រះខែចម្រុះរសជាតិ រួមជាមួយនឹងអាហារសម្រន់ដែលមានរសជាតិឆ្ញាញ់ពិសារដូចជា ប៉ាវហ៊ឺអូស្ត្រាលី ទឹកជ្រលក់ XO ប្រចាំភោជនីយដ្ឋាន Zhan Liang គ្រាប់ធញ្ញជាតិ វ៉ាល់ណាត់ ទឹកឃ្មុំ តែ Ti Kuan Yin លំដាប់ខ្ពស់ដ៏ល្បីល្បាញមកពីខេត្ត Fujian មួយ កញ្ចប់ និងស្រាសំប៉ាញ Dom Perignon Brut ឆ្នាំ២០១០ មួយដប។
លោក Daniel Simon នាយកគ្រប់គ្រង សណ្ឋាគារ រ៉ូសវូដភ្នំពេញ បានលើកឡើងថា៖ «ពិធីបុណ្យព្រះខែគឺជាពេលវេលាដ៍សប្បាយរីករាយមួយ ពោល គឺជាឱកាសសម្រាប់ជួបជុំជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងដៃគូអាជីវកម្ម។ ប្រអប់ និងកន្ត្រកនំសែនព្រះខែដ៏ពិសេសរបស់យើងស័ក្តិសមសម្រាប់ការបង្កើនភាពស្និទ្ធិស្នាលជាមួយនឹងក្រុមគ្រួសារ និងការទទួលអាហារពេលល្ងាចជាក្រុមជាមួយមិត្តរួមការងារ»។
លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកមុននូវឈុតប្រអប់អំណោយក្ដីស្រលាញ់ពីព្រះច័ន្ទនេះនៅថ្ងៃនេះ។ ភ្ញៀវដែលទិញបណ្ណអំណោយអាចអញ្ជើញមកយកនំសែនព្រះខែដោយផ្ទាល់បាននៅភោជនីយដ្ឋាន Zhan Liang នៅចន្លោះថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២៕
រូបថតដោយ៖ សហការី