ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា OCIC បានបន្តការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រដែលអាចចែករំលែកចក្ខុវិស័យដូចគ្នា ក៏ដូចជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីប្រែក្លាយគម្រោងរបស់ខ្លួនទៅជាមណ្ឌលសេដ្ធកិច្ចដ៏រីកចម្រើន។
ពិធីចុះហត្ថលេខាលើអនុស្សារណៈត្រូវបានធ្វើឡើងដោយលោកស្រី លឹម លីជិន តំណាងឱ្យក្រុមហ៊ុន OCIC និង លោក Dato Sri Dr Ricky Yaw Chan Choy តំណាងអោយក្រុមហ៊ុន Eakon គ្រុប។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim ឯកឧត្តម Charles Vann អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុនកាណាឌីយា និងលោក Dato Sri Dr Ricky Yaw Chan Choy បានលើកព្រមគ្នាឡើងថា៖ «ក្រុមហ៊ុន Eakon គ្រុប នឹងធ្វើការចែករំលែក ជំនាញ វិស្វកម្ម វិជ្ជាជីវៈ ស្ថាបត្យកម្ម និងសំណង់ ចំណេះដឹង និងជំនាញ បច្ចេកទេស ជាមួយដៃគូ OCIC របស់យើង ហើយក៏ជួយពង្រឹងប្រភពចំណូលអ្នកជួល វិនិយោគិនអន្តរជាតិ ទៅលើគម្រោង Elysee ដើម្បីអភិវឌ្ឍអចលនទ្រព្យនេះឱ្យដូចលំដាប់ពិភពលោក ដែលនឹងបង្ករបង្កើនជីវភាពរស់នៅ និងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ»។
ដោយមានការច្នៃប្រឌិតដូចទៅនឹងទីក្រុង Champs Elysees ក្នុងទីក្រុងប៉ារីស ដែលមានទំហំ ៧៥.៨០០ ម៉ែត្រការ៉េ The Elysee គឺជាការអភិវឌ្ឍទីក្រុងមួយក្នុងចំណោមការអភិវឌ្ឍទីក្រុងទាំងអស់របស់ OCIC នៅក្នុងរាជធានីភ្នំពេញ ដែលនាំមកនូវវប្បធម៌ដ៏ល្បីល្បាញមកពីប៉ែកអឺរ៉ុប។ អគារដ៏ប្លែកនេះបានកសាងដោយមានភាពប្រើប្រាស់បែបចម្រុះ ដូចជា លំនៅដ្ឋាន ការិយាល័យ កន្លែងបរិភោគអាហារ កន្លែងលែងកម្សាន្ដ ដែលនាំមកនៅការរស់នៅដោយមានភាពសម្បូរបែប និងសុីវិល័យសម្រាប់ម្ចាស់អចលនព្រទ្យ និងអ្នកវិនិយោគទាំងអស់ផងដែរ។
លោកស្រី លឹម លីជិន បានលើកឡើងថា៖ «ពួកយើងនឹងទាក់ទាញ វិនិយោគិនម៉ាឡេស៊ី ឱ្យកាន់ច្រើនជាងនេះ ទៅលើគម្រោងផ្សេងៗ របស់យើង ជាពិសេស ដូចដែលបានឃើញស្រាប់ហើយថា កម្ពុជាបាននឹងកំពុងតែមានអ្នកវិនិយោគអន្ដរជាតិកើនឡើងក្នុងប្រមាណប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានជំងឺកូវីតរាលត្បាតយ៉ាងណាក៏ដោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងទន្ទឹងរង់ចាំទទួលយកនៅ អត្ថប្រយោជន៍ជាច្រើននៃឱកាសវិនិយោគនៅកម្ពុជា ដែលអាចឱ្យយើងផ្ដោតយ៉ាងខ្លាំងលើការប្រកួតប្រជែងរបស់ក្រុមហ៊ុម OCIC នៅក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា»។
លោក យ៉ាវ បានបន្ថែម ថា៖ «ការចុះអនុស្សារណៈនេះ គឺជាការផ្ដល់ជាផ្លែផ្កានៃប្រតិភូពាណិជ្ជកម្មដែលផ្ដល់ជូនប្រទេស កម្ពុជា ដែលបានរៀបចំដោយសមាគម SME នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០២២ ក្រោមក្រសួង ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ដែលជាកិច្ចប្រជុំដំបូងបង្អស់ធ្វើឡើងរវាងក្រុមហ៊ុន Eakon Group និង OCIC បន្ទាប់មកយើងក៏បានធ្វើទស្សនកិច្ច តាមរយៈការវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីបន្ដកិច្ចចរចារទៅលើគម្រោងបន្តទៀត នៅក្នុងខែឧសភា ២០២២ នេះ»។
EKG Development Sdn Bhd គឺជាគម្រោងអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុន Eakon គ្រុប និងជាក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលមានជំនាញខាងសេវាកម្មមេកានិច អគ្គិសនី និងសេវាកម្មសំអាត សម្រាប់គម្រោងពាណិជ្ជកម្មលំនៅដ្ឋានធំៗ និងគ្រឹះស្ថានអប់រំជាដើម។
OCIC គឺជាក្រុមហ៊ុនសាជីវកម្មធំជាងគេបំផុតនៅកម្ពុជា ដែលក្រៅពីវិស័យពាណិជ្ជកម្មផ្សេងៗ ក្រុមហ៊ុនក៏ធ្វើការទៅលើ គម្រោងអភិវឌ្ឍអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាពិសេសក្រុមហ៊ុននេះ ក៏មានវិស័យអាកាសចរណ៍ វិទ្យាស្ថានអប់រំ និងគំរោងធំផ្សេងទៀតផងដែរ៕
រូបថតដោយ៖ សហការី