TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ២០២៣ ទទួល​កក់​ជាមួយនឹងតម្លៃ​ត្រឹមតែ ៤២,៩០០ដុល្លារ

ភ្នំពេញ៖ ទីបំផុត​អ្វី​ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​នោះ​បាន​មក​ដល់​ហើយ TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ២០២៣ ចាប់ផ្តើម​ទទួល​កក់​ហើយពី​ថ្ងៃ​សៅរ៍​នេះ​តទៅ នេះ​បើ​យោង​តាមការ​បង្ហោះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ Toyota Cambodia។

គ្រប់​គ្នា​បានដឹង​ហើយ​ថា TOYOTA HILUX REVO V-Edition ជា​រថយន្ត​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​រថយន្ត​របស់​តូ​យ៉ូ​តា ដែល​ល្បី​បំផុត​ខាង​ធន់ រឹង​មាំ ទំនុកចិត្ត និង​សុវត្ថិភាព ដោយសារ​រថយន្ត​នេះ ជា​ប្រភេទ​រថយន្ត Pick-Up ឈានមុខ​គេទាំង​គុណភាព និង​កម្លាំង​ពី​អ្នក​ប្រើប្រាស់​ទូ​ទាំង​ពិភពលោកអស់​រយៈពេល​ជាង ៥០​ឆ្នាំ​មក​ហើយ​។

រថយន្ត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ២០២៣ ទទួល​កក់​ជាមួយ​តម្លៃ ៤២,៩០០ដុល្លារ ដែល​តម្លៃ​នេះ​មិន​មានការ​កែប្រែ​ឡើយ បើ​ធៀប​ទៅ​នឹង​តម្លៃ​ប្រកាស​នៅ​ក្នុង​ឆ្នាំ២០២២ បើ​ទោះបីជា​រថយន្តត្រូវ​បាន​ឡើង​សេ​រ៊ី​ទៅ​ឆ្នាំ២០២៣ រួម​ជាមួយនឹង​ការ​បំពាក់​បន្ថែម​ក៏​ដូច​ជា​ធ្វើ​ឱ្យ​កាន់តែ​ប្រើ​សើរ​នូវ​ប្រព័ន្ធសុវត្ថិភាព​សំខាន់​ៗ​ មួយ​ចំនួន​។

ក្រុមហ៊ុន ក៏​បាន​បង្ហើប​ឱ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​បាន​សម្រេច​រក្សា​តម្លៃ​ឱ្យ​នៅ​ដដែល ដោយ​មូលហេតុ​ចម្បង​នោះ​ គឺ​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​រថយន្ត​ថ្មី ពោរពេញ​ទៅ​ដោយ​សុវត្ថិភាព​ និងការ​សន្សំ​សំចៃ នៅ​ក្នុង​កាលៈទេសៈ​ដែល​កំពុង​តែ​ទទួលផល​ប៉ះពាល់​ជាស​កល​ជាមួយ​តម្លៃ​ទំនិញ​ឡើងថ្លៃ (​ជា​ពិសេស​ប្រេងឥន្ធនៈ​)​ ។ ចំណែកឯ​រយៈពេល​នៃ​ការ​មក​ដល់​របស់​រថយន្ត គឺ​នៅ​ក្នុង​ខែសីហា ដ៏​ខ្លី​ខាង​មុខ​នេះ​ ។

សម្រាប់ Hilux Revo V-Edition ឆ្នាំ២០២៣ នៅ​កម្ពុជាលោក​អ្នក​អាច​ចូល​ទៅ​កាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ដែល​មាន​ដូច​ជា Facebook Telegram​ Youtube Website និង Instagram ឬ​ក៏​អាច​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​បាន​តាម​រយៈ៖ ០១៧ ៣៣៣ ៥០៣/ ០៨៦ ៣៣៣​ ៥០៣/​ ០១៧ ២២២ ៤០៨៕

អត្ថបទពាណិជ្ជកម្ម