ភ្នំពេញ៖ មជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរបស់ប្រើប្រាស់ប្រចាំថ្ងៃដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន ម៉ាកយីហោ KOHNAN JAPAN Home Center បើកដំណើរការជាផ្លូវការលើកដំបូងនៅកម្ពុជាជាន់ផ្ទាល់ដីផ្សារទំនើប អុីអន ម៉ល សែនសុខ សុីធី នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងកម្មវិធីដាក់សម្ពោធបើកដំណើរការ KOHNAN JAPAN (Home Center) សាខាទីមួយក្រុមហ៊ុនបាននាំមកនូវផលិតផលច្រើនជម្រើសដែលសុទ្ធតែមានគុណភាពល្អ តម្លៃធូរថ្លៃ អមជាមួយនឹងការបញ្ចុះតម្លៃពិសេស ការសម្តែងលោតម៉ុងសាយ ក្បាច់ស្គររបស់ជប៉ុន និងចំណាប់អារម្មណ៍ពីតារាចម្រៀង Original Song លោក ទុំ សុវត្ថិ ផងដែរ។
លោក Yuji Yoneta នាយកចាត់ចែងទូទៅប្រចាំក្រុមហ៊ុន Kohnan (Cambodia) Co., Ltd បានរៀបរាប់ប្រាប់ឱ្យដឹងពីមូលហេតុដែលក្រុមហ៊ុនលោកសម្រេចបើកដំណើរការអាជីវកម្មម៉ាកយីហោ KOHNAN JAPAN Home Center ដោយសារ តែលោកសង្គេតឃើញថានៅក្នុងប្រទេសកម្ពុជាពុំទាន់មានមជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរបស់ប្រើប្រាស់ប្រចាំថ្ងៃខ្នាតធំដូច KOHNAN JAPAN Home Center នោះទេ។
លោក Yuji Yoneta បាននិយាយថា៖ «វត្តមានរបស់យើងនៅទីនេះ ប្រាកដជានឹងទទួលបានការគាំទ្រ និងទាក់ទាញយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅសុ្រក។ សម្រាប់គោលដៅបន្ទាប់ យើងនឹងបើកដំណើរការសាខាទី២ នៅផ្សារទំនើប Chip Mong Mega Mall ផ្លូវ២៧១ នៅក្នុងឆ្នាំនេះផងដែរ ហើយនឹងបន្តបើកដំណើរការឱ្យបានច្រើនជាង ៧សាខានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០២៥។»
លោក Yuji បានបន្ថែមថា៖ «យើងជឿជាក់ថាវត្តមាន KOHNAN JAPAN Home Center នឹងផ្លាស់ប្តូររបបនៃការរស់ នៅរបស់ប្រជាជនកម្ពុជាកាន់តែស៊ីវិល័យ ទាន់សម័យ តាមរយៈជម្រើសច្រើនសន្ធឹកសន្ធាប់នៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ភ្ជាប់មកជាមួយនឹងគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត»។
លោក ទុំ សុវត្ថិ តារាចម្រៀងល្បីមួយរូបបានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ «ទប់អារម្មណ៍សឹងតែមិនចង់ជាប់បន្ទាប់ពីឃើញនូវសម្ភារៈប្រើប្រាស់សម្បូរបែបនៅក្នុងហាង KOHNAN JAPAN Home Center។ ខ្ញុំអាចនិយាយថា ផលិតផលគឺសុទ្ធតែល្អៗ ហើយតម្លៃពិតជាសមរម្យខ្លាំងមែនទែន ដែលពុកម៉ែ ពូមីង បងប្អូន អាចទទួលយកបានសូមកុំភ្លេចអញ្ជើញមកកាន់ KOHNAN JAPAN Home Center នៅផ្សារទំនើប អុីអន ម៉ល សែនសុខ សុីធី ទាំងអស់គ្នា ទាន់មានប្រម៉ូសិនពិសេស»។
ចំណែកឯអ្នកនាង ស្រេង ច័ន្ទដា ប្រធានគ្រប់គ្រងធនធានមនុស្ស ក៏បានឆ្លៀតប្រកាសផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរយើងផងដែរ ដោយអ្នកនាងបាននិយាយថា៖ «យើងសូមស្វាគមន៍ដល់បងប្អូនប្រជាជនខ្មែរដែលកំពុងតែស្វែងរកការងារ សូមចូលរួមធ្វើការជាមួយពួកយើង ដើម្បីឈានទៅមុខ និងស្វែងរកការរីកចម្រើនជាមួយគ្នា។ KOHNAN មានតំរូវការបុគ្គលិកជាច្រើនដូចជាផ្នែកលក់ ផ្នែកគិតលុយ និងផ្នែកផ្សេងៗជាច្រើនទៀត»។
សូមបញ្ជាក់ផងដែរថាការិយាល័យកណ្តាល KOHNAN JAPAN Home Center ត្រូវបានបង្កើតឡើងនៅក្នុងខេត្ត Osaka ក្នុងឆ្នាំ១៩៧៨ ហើយបច្ចុប្បន្នមានហាងចំនួន ៥០២នៅក្នុងប្រទេសជប៉ុន និង១០ ហាងនៅក្នុងប្រទេសវៀតណាម។
កម្មវិធីដាក់សម្ពោធបើកដំណើរការមជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ KOHNAN JAPAN Home Center ប្រព្រឹត្តិទៅរយៈពេលបីថ្ងៃជាប់ៗ គ្នាគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងប្រម៉ូសិនដ៏អស្ចារ្យ៕
អត្ថបទពាណិជ្ជកម្ម