OCIC រួមគ្នាជាមួយ Spectrum KH បានបង្កើតកម្មវីធីថ្មីមួយឈ្មោះថា Alta Moda ដែលជារាត្រីនៃការបង្ហាញម៉ូដពីអ្នករចនាម៉ូដល្បីៗ

ភ្នំពេញ៖ ក្នុងដំណើរនៃការអភិវឌ្ឍអចលនទ្រព្យ ការវិនិយោគ និងការកាន់កាប់ភាគហ៊ុនទៅលើអាជីវកម្មផ្សេងៗ របស់ក្រុមហ៊ុន OCIC ត្រូវបានដឹកនាំដោយចក្ខុវិស័យដ៏ច្បាស់លាស់មួយ ដើម្បីជួយសម្រួលទៅលើការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ តាមរយៈការផ្តល់ជូននូវជម្រើសលំនៅដ្ឋាន និង​​ពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់ដែលអាចបំពេញបន្ថែមនូវរបៀបរស់នៅដ៏សម្បូរបែបអមជាមួយនឹងរចនាបទ​ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ថែមទាំងផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យទៅលើការវិនិយោគរបស់អស់របស់ភ្ញៀវ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH និងបាននាំយកមកនូវកម្មវិធី​បង្ហាញម៉ូដដ៏ទាន់សម័យមួយដែលមានវត្តមានរបស់អ្នកច្នៃម៉ូដល្បីៗ ដូចជា Armada by Abello The Privé និង Natacha Van។ កម្មវិធីមានឈ្មោះ Alta Moda ដែលជារាត្រីបង្ហាញនូវម៉ូដសំលៀកបំពាក់ដ៏ល្បីៗ និងបង្ហាញពីការអភិវឌ្ឍន៍ស្ថាបត្យកម្មរបស់ក្រុមហ៊ុន OCIC រវាងសហគ្រិនភាពអមជាមួយនឹងស្នាដៃសិល្បៈនៃម៉ូដសម្លៀកបំពាក់ដ៏ល្បីៗ របស់អ្នកច្នៃម៉ូដដ៏ល្បីទាំង៣។ 

អ្នករចនាម៉ូដក៏បានបកស្រាយពីគម្រោងមួយចំនួនរបស់ OCIC ដែលមានជាប់ទាក់ទងទៅជាសម្លៀកបំពាក់ដ៏អស្ចារ្យ ដែលស័ក្តិសមសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលមានភាពទាក់ទាញ និងទាន់សម័យ។ កម្មពិធីនេះក៏បានបង្ហាញផងដែរនូវម៉ូដសម្លៀកបំពាក់ និងអចលនទ្រព្យដែលមានការលាយឡំបញ្ចូលគ្នាតាមបែបធម្មជាតិ ជាពិសេសគឺផ្ដោតទៅលើ​ចំណុច​២​ គឺកន្លែងដែលត្រូវរស់នៅ និង អ្វីដែលត្រូវស្លៀកពាក់​ ​ហើយកម្មវិធីគឺពិតជាចំណុចមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នាដែលស្រលាញវិស័យម៉ូដសម្លៀកបំពាក់។

អ្នកស្រី Lenen Mar Porras ប្រធានផ្នែកទីផ្សារ និងច្នៃប្រឌិតបាននិយាយថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលវិស័យអចលនទ្រព្យ មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្ហាញម៉ូដ។ លោកអ្នកបានឃើញស្រាប់ហើយថាកម្មវីធីនេះក៏បានបញ្ចូលនូវការច្នៃប្រឌិតទៅលើការផាត់មុខ និងការតុបតែងគ្រឿងអលង្ការជាមួយគ្នាផងដែរ។»​

អ្នកស្រីបានបន្ងែមថា៖ «យើងមានមោទនភាពក្នុងការចែករំលែកជូនភ្ញៀវកត្តិយស និងអតិថិជនទាំងអស់ពីការច្នៃម៉ូដពី Armada ដោយ Abello The Privé និងពី Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងនានារបស់ OCIC យើង​ អាចផ្ដល់ជូននូវការរវិនិយោគទៅលើអចលនទ្រព្យដ៏គួរអោយទាក់ទាញតាមរយៈការបង្កើតលំនៅដ្ថាននៅក្នុងរបៀបរស់នៅមួយ ដែលគ្រប់គ្នាចង់បាន ជាមួយនឹងគុណភាពខ្ពស់ ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញ រឺអ្នកវិនិយោគមិនដឹងថាតើក្រុមហ៊ុនណាមួយដែលគួរឱ្យទុកចិត្តសម្រាប់ការការវិនិយោគរបស់ពួកគាត់»

ក្រុមហ៊ុន OCIC បច្ចុប្បន្នគឺជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាមរយៈការមើលឃើញជាក់ស្ដែងទៅលើទំហំវិនិយោគ​ និងចំនួនគម្រោងដែលបានអភិវឌ្ឍមកទល់បច្ចុប្បន្ន។ ជំនាញស្នូលរបស់ក្រុមហ៊ុននេះ គឺការអភិវឌ្ឍ វិស័យ អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យផ្សេងៗ ដោយមានគម្រោងមួយចំនួនគួរ​ឱ្យកត់សម្គាល់ដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គំរោងកោះពេជ្រ គម្រោងទីក្រុងផ្កាយរណបនៃកោះនរា ទីក្រុងផ្កាយរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម៕ 

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)