ឯកឧត្តម វេជ្ជបណ្ឌិត សយ អុឹង ប្រធាននាយកដ្ឋាន សន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ បានប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភជាលើកទី២ ថាដើម្បីសម្រេចនូវវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ ពិសេសគោលដៅទី២ គឺ «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព»។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលធ្វើការលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ក្រុមយុវជន យុវវ័យ និងកុមារ ដើម្បីរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣។
យុទ្ធសាស្រ្តស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដែលមានបញ្ចូលបញ្ហាអន្តរវិស័យយេនឌ័រ និងយុវជន បរិស្ថាន សមធម៌ បញ្ហាអន្តរវិស័យនៃយុទ្ធសាស្រ្តជាតិ ធានាយ៉ាងណាឱ្យរាល់សកម្មភាពអាទិភាពទាំងអស់ឆ្លុះបញ្ចាំពីគោលដៅលើកកម្ពស់ការឆ្លើយតបចំពោះយេឌ័រ សមភាពយេឌ័រ និងការចូលរួមយុវជន ផ្តល់ភាពអង់អាចដល់ស្រ្តី យុវជនគឺជាបញ្ហាអាទិភាព។
យេឌ័រ គឺត្រូវបានរួមបញ្ចូលការពិចារណាពីតម្រូវការរបស់បុរស និងស្រ្តី កុមារី និងកុមារាក្នុងក្របខ័ណ្ឌបដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ ជំរុញការចូលរួមរបស់យុវជន និងផ្តល់ឱកាសឱ្យយុវជនមានសម្លេងដើម្បីកំណត់ពីអនាគតរបស់ពួកគេ ដើម្បីបន្ថែមតម្លៃទៅលើផលិតកម្ម ការប្រមូលផល ការកែច្នៃ ការចែកចាយ ការប្រើប្រាស់ និងកាកសំណល់ផលិតផលស្បៀងអាហារ ព្រមទាំងឥទ្ធិ ពលនៃសកម្មភាពលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សកម្មភាព និងតួអង្គដែលជាប់ពាក់ព័ន្ធ គឺចាប់ពីដំណាក់កាលផលិតកម្ម រហូតដល់ដំណាក់កាលបរិភោគ និងដំណាក់ការចោលសំណល់ម្ហូបអាហារ ដូចជាការផលិត ការស្តុកទុក ការកែច្នៃ ការវិចខ្ចប់ ការចែកចាយ ការលក់ដូរ ការផ្សព្វផ្សាយរកទីផ្សារ និងការរៀបចំម្ហូបអាហារបរិភោគជាដើម។
រូបវ័ន្ត សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ ដែលអ្នកប្រើប្រាស់ស្បៀងអាចចូលរួមក្នុងប្រព័ន្ធស្បៀង ដើម្បីធ្វើការសម្រេចចិត្តអំពីរបៀបទទួលបានស្បៀងអាហារ របៀបរៀបចំស្បៀងអាហារ និងរបៀបបរិភោគម្ហូបអាហារ។
ឥរិយាបថរបស់អ្នកប្រើប្រាស់ឆ្លុះបញ្ចាំងពីជម្រើស និងការសម្រេចចិត្តលើស្បៀងដែលត្រូវរក្សាទុក រៀបចំចម្អិន បរិភោគ និងអំពីការបែងចែកស្បៀងនៅក្នុងគ្រួសារ។
ប្រព័ន្ធស្បៀងដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូបតាមបែបផែននៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបង្កើតសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយដោយមិនមានគ្រោះថ្នាក់អ្វី៕
រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)