ភ្នំពេញ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន OCIC ដែលសម្ព័ន្ធសហគ្រាសកាណាឌីយ៉ាគ្រុប និងជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវគម្រោងខុនដូថ្មីទំនើបមួយ គឺខុនដូ Diamond Bay Garden។
DBG មានភាពល្អឥតខ្ចោះសម្រាប់ការរស់នៅដ៏ស៊ីវីល័យដែលស្ថិតនៅតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ។ ប្រធានគម្រោង DBG គឺជាជនជាតិកូរ៉េខាងត្បូងដែលទទួលគ្រប់គ្រងការសាងសង់អាគារទាំងមូលរួមជាមួយនឹងការរចនាម៉ូតទាំងផ្នែកខាងក្នុង និងខាងក្រៅផងដែរ។
DBG មានទីតាំងស្ថិតនៅមាត់ទន្លេមេគង្គនៃទីក្រុងរណបកោះពេជ្រ ក្នុងខណ្ឌចំការមន ជាតំបន់រស់នៅបែបអភិជន ជាតំបន់បណ្តុំទៅដោយទីតាំងពាណិជ្ជកម្មចម្រុះជាច្រើនដូចជា ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ សាលាអន្តរជាតិ CIS ធនាគារកាណាឌីយ៉ា មន្ទីរពេទ្យអឃីត សាលមហោស្រពកោះពេជ្រ និងស្ថានទូតកូរ៉េខាងត្បូង។
ចំណែកឯទីតាំងជុំវិញខុនដូ គឺប្រមូលផ្តុំទៅដោយសណ្ឋាគារ និងកាស៊ីណូណាហ្គាវើល ស្ថានទូតអូស្ត្រាលី ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមួយចំនួនទៀត អ្វីដែលកាន់តែពិសេស គឺជាតំបន់ដែលមានការតភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទីក្រុង រណប Norea City ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប និងតំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិ បាលរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation បានបង្ហាញពីមោទនភាពចំពោះក្រុមហ៊ុន OCIC ដែលបានសម្រេចលើសពីគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសម្រេចបាននូវខុនដូទំនើបថ្មីមួយនេះ។ លោកឧកញ៉ាចាត់ទុកថាខុនដូនេះ ជាការបង្កើតឱកាសហិរញ្ញវត្ថុជាច្រើនសម្រាប់ប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចបានយូរអង្វែង ដោយលោកបានមើលឃើញថាប្រទេសដែលធ្លាប់មានកំណើនសេដ្ឋកិច្ចខ្លាំងៗ ពីមុនឥឡូវភាគច្រើនប្រទេសទាំងនោះកំពុងវិលវល់ជាមួយភាពមិនប្រាកដប្រជាដោយមានការភ័យខ្លាចពីជំងឺរាតត្បាតកូវីដ១៩ កន្លងមក។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់នៃក្រុមហ៊ុន OCIC និង The Diamond Bay Garden ចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលដ៏ធំធេងមួយនេះ។ គុណដល់អតិថិជន ដៃគូបណ្តាក់ទុន និងដៃគូអាជីវកម្មទាំងអស់ ចំពោះការបន្តគាំទ្រ ជឿជាក់លើគម្រោង និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC »។
ខុនដូ DBG បានសាងសង់ឡើងដោយផ្ដោតលើការរស់នៅបែបផាសុកភាពដល់អតិថិជនជារឿងដែលសំខាន់ ដោយខុនដូមានចំណតរថយន្ត និងម៉ូតូធំទូលាយដែលអាចចតបានទៅដល់ជាង១ពាន់គ្រឿង។ មានជណ្ដើរយន្តចំនួន៥ សម្រាប់ប្រើប្រាស់ក្នុងអគារទាំងមូល មានភោជនីយដ្ឋាន និងហាងនានា នៅជាន់ផ្ទាល់ដី និងជាន់ឡៅតឺ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ DBG មានទីកន្លែងសម្រាប់រត់ហាត់ប្រាណតាមដងទន្លេនៅខាងមុខអគារតែម្តង ចំណែកឯនៅជាន់ទី២ មានក្លឹបហាត់ប្រាណដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ មានបន្ទប់សម្រាប់ហាត់យូហ្គា កន្លែងសម្រាប់ក្មេងៗ លេងកម្សាន្ត។ DBG មានអាងហែលទឹកចំនួន២ មួយសម្រាប់មនុស្សពេញវ័យ និងមួយទៀតសម្រាប់ក្មេងៗ ផងដែរ។ ដូច្នេះហើយទើបម្ចាស់គម្រោងបានប្រសិទ្ធនាមថា Diamond Bay Garden គឺជាខុនដូ «គុជនៃរាជធានីភ្នំពេញ»៕
រូបថតដោយ៖ សហការី