សារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian នឹងដាក់បង្ហាញរូបចម្លាក់ព្រះក្រឺស្ណរៈគោវ៌ធន ពីភ្នំដា ស្រុកអង្គរបូរីរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ ជាលទ្ធផល​នៃកិច្ចសហប្រតិបត្តិការជាយូរមកលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល ១៥០០ឆ្នាំ និងវត្ថុបូរាណដទៃទៀត​របស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារ មន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ពិព័រណ៌​នេះ ដែលមានឈ្មោះថា «បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឱ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌​នេះ​ត្រូវបានរៀបចំ​ធ្វើ​នៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានលើកទឹកចិត្តឱ្យសាធារ ណជនទស្សនាពិព័រណ៌​ពិសេស​នេះ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះ​នៅក្នុងហ្វេសប៊ុក​របស់ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាព​ចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ​ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក» ។

ចាប់តាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕

ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា