អង្គការភ្លែនអន្តរជាតិកម្ពុជាបានគាំទ្រ និងចូលរួមពិធីប្រកាស់ដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្រ្ត ស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ និងការវិនិយោគកម្លាំងសេវាសង្គមនៅកម្ពុជា និងសេចក្តីណែនាំស្តីពី តួនាទី ភារកិច្ចសម្រាប់មន្រ្តីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក និងខណ្ឌ» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។
នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានរៀបចំកម្មវិធីសម្ពោធដ៏សំខាន់នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា។
លោកស្រី គ្វីននេត មានប្រសាសន៍ថា៖ «កម្លាំងពលកម្មផ្នែកសេវាសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ គ្រួសារ និងក្រុមងាយរងគ្រោះ ដោយកំណត់អត្តសញ្ញាណ និងគ្រប់គ្រងហានិភ័យ ព្រមទាំងសម្រួលដល់ការទទួលបាន និងការផ្តល់សេវាគាំទ្រសង្គម និងធានាថាគ្រួសារដែលទទួលបានការគាំទ្រ ទទួលបានសេវាសុខុមាលភាពដែលពួកគេត្រូវការ»។
ប្រភព និងរូបថតដោយ៖ ហ្វេសបុកអង្គការភ្លែនអន្តរជាតិកម្ពុជា