ប្រជាជនដែលរស់នៅតំបន់ជនបទនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២៥

ភ្នំពេញ៖ ជាងពីរទសវត្សរ៍កន្លងមកនេះ វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយផ្អែកលើ CSES នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២០ ដែលបានបង្ហាញឱ្យឃើញថាអត្រាទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជនបទមានចំនួន ៧៤,២% ខណៈផ្គត់ផ្គង់ទឹកជនបទមាន ៧៤,៧%។

ទោះបីជាកម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបានបន្ដចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ដគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ (២០២១-២០៣០)​ ឱ្យមានលក្ខណៈល្អប្រសើរ តាមរយៈការអនុវត្តផែនការសកម្មភាពជាតិដំណាក់កាលទី២ (២០១៩-២០២៣) នៃគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ (២០២១-២០៣០)។ ទន្ទឹមនឹងនោះផងដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាព កាត់បន្ថយការចំណាយក្នុងការថែទាំនិងព្យាបាលជំងឺ ក៏ដូចជាកាត់បន្ថយភាពក្រីក្រស្របតាមទស្សនៈវិស័យ «ត្រឹមឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព»។

រូបថតពីគេហទំព័រអង្គការយូនីសេហ្វ

ដោយឡែកវិស័យផ្គត់ផ្គង់ទឹក និងអនាម័យ ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗ ជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើនការផ្តល់សេវាផ្គត់ផ្គង់ទឹក និងអនាម័យដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។ ក្នុងនោះវិស័យផ្គត់ផ្គង់ទឹក និងអនាម័យ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ដ និងបានបង្កើតយន្ដការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាទាំងនោះដល់សហគមន៍ជនបទ។

១. ការខ្វះអនាម័យសំខាន់ៗ មួយចំនួនដែលជាបញ្ហាប្រឈមឈានដល់ធ្វើឱ្យមានបញ្ហានូវការខ្វះអាហារូបត្ថម្ភ

  • បន្ទោបង់ពាសវាលពាសកាល
  • ខ្វះអនាម័យខ្លួនប្រាណ
  • មិនបានលាងដៃជាមួយសាប៊ូ
  • ផឹកទឹកមិនមានសុវត្ថិភាព

២. ការខ្វះអនាម័យជាមូលហេតុមួយដែរ ធ្វើឱ្យសហគមន៍ជាពិសេសកុមារទទួលរងបញ្ហាសុខភាព និងខ្វះអាហារូបត្ថម្ភ (ខ្វះអនាម័យ រាករូសញឹកញាប់ ការបឺតស្រូបជីវជាតិចុះខ្សោយ ខ្វះអាហារូបត្ថម្ភ)

៣. កម្មវិធី៖ គម្រោងទឹកស្អាត និងអនាម័យមានគោលដៅដែលរួមចំណែកយ៉ាងសំខាន់ដល់លទ្ធផលអាហារូបត្ថម្ភ

    • ការការពារជំងឺរាគ និងជំងឺប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ស្ថានភាពអាហារូបត្ថម្ភ
    • កាត់បន្ថយពេលវេលាដែលស្ត្រីចំណាយក្នុងការប្រមូលទឹក៖ ដើម្បីឱ្យមានពេលវេលាច្រើនសម្រាប់ការថែទាំកុមារនិងសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងការប្រើប្រាស់ប្រសើរឡើង។
រូបថតពីគេហទំព័រ Clear Cambodia

៤. វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យបានពង្រឹងការផ្តោតអារម្មណ៍លើលទ្ធផលអាហារូបត្ថម្ភដូចដែលបានបង្ហាញ  

    • NAP II: 2019-2023
      • គោលបំណងដើម្បីរួមចំណែកដល់អត្រាប្រេវ៉ាឡង់នៃភាពក្រិន និងកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ។
      • អន្តរាគមន៍ជាក់លាក់ និងសូចនាករដែលទាក់ទងនឹងអាហារូបត្ថម្ភ ឧទាហរណ៍លើកកម្ពស់ការគ្រប់គ្រងលាមកទារកប្រកបដោយសុវត្ថិភាព  អ្នកមើលថែកុមារអាយុក្រោម ៥ឆ្នាំ ដោយលាងដៃជាមួយសាប៊ូ និងធានាទឹកស្អាតពេលកំពុងរៀបចំម្ហូបអាហារសម្រាប់កុមារ។
      • ការរួមបញ្ចូលគ្នានៃ RWSSH ជាមួយនឹងអន្តរាគមន៍ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភត្រូវបានលើកកម្ពស់។
    • យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់ MRD ២០១៩-២០២៣
      • កម្មវិធីទី៣ ដើម្បីបង្កើនការទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងថែទាំសុខភាពតាមជនបទរួមចំណែកដល់ការកែលំអសុខភាព និងអាហារូបត្ថម្ភតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទគមនាគមន៍ ដឹកជញ្ជូន ទឹក និងអនាម័យ និងការទទួលបានសេវាសុខភាព។
    • គោលការណ៍ណែនាំជាតិសម្រាប់ CLTS បានធ្វើឱ្យប្រសើរឡើងដើម្បីរួមបញ្ចូលការគ្រប់គ្រងឱ្យបានត្រឹមត្រូវលើទារក៕

ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ