កាលពីពេលថ្មីៗ នេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្ត្រាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ២០២៣ ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ ក្រហម និងខៀវ។
រថយន្ត Ford Everest ត្រូវបានមហាជនទទួលស្គាល់ថាជារថយន្ត Luxury Off-Road SUV ដែលរថយន្តនេះល្បីល្បាញទាំងប្រណិតភាព ផាសុកភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺផ្លូវដែលមានឧបសគ្គតែម្តង។
ដោយផ្តោតសំខាន់លើប្រណិតភាព រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ២០២៣ នេះបានផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងដោយផ្នែកខាងមុខនៃរថយន្តបានយកគំរូទៅតាមរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ ដោយបានបំពាក់ចង្កៀង LED រចនាជារាងអក្សរ C ប្រភេទ Matrix LED និងប៉ាណាចំកណ្តាលធំជាងមុន ហើយចំណុចដែលបានបន្ថែមនោះ គឺបានបំពាក់នូវទម្ពក់ដែកសណ្តោងចំនួនពីរ ដូចទៅនឹង Ford Ranger Raptor ផងដែរ យ៉ាន់កង់អាលុយមីញ៉ូមទំហំ ២០អ៊ុីញ រចនាម៉ូដថ្មីស្រឡាងជាមួយនឹងជម្រើសពណ៌ប្រាក់ ឬពណ៌ខ្មៅ។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍នោះ គឺផ្នែកខាងក្រោយនៃរថយន្តតែម្តង ដែលបានរចនាយ៉ាងទាន់សម័យ និងទាក់ទាញបំផុតមិនធ្លាប់មានពីមុនមក ដោយចំកណ្តាលនៃរថយន្តបានបំពាក់នូវអក្សរផុស EVEREST ចំកណ្តាល ហើយចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED ដែលរចនាជារាងជ្រុងកាច់កែង និងមានឆ្នូតក្រហមប្រដេញស្រដៀងទៅនឹងរថយន្ត Ford Mustang ដែលមើលទៅពិតស្អាតប្លែក។
មិនត្រឹមតែប្រណិតភាពផ្នែកខាងក្រៅប៉ុណ្ណោះទេ ថែមទាំងកាន់តែផ្តល់ជូននូវផាសុកភាពផ្នែកខាងក្នុង ដែលភាគច្រើននៃឧបករណ៍ដែលបានបំពាក់សុទ្ធតែធ្វើឡើងពីស្បែកប្រណិត ចំណុចពិសេសដែលមានបំពាក់នោះក៏មិនខុសពីរថយន្ត Ford ជំនាន់ថ្មីផ្សេងដែលនោះគឺកុងទ័រឌីជីថលថ្មីស្រឡាងទំហំ ៨ ឬ ១២.៤អ៊ុីញ។
អេក្រង់ Touchscreen កម្រិតខ្ពស់បញ្ឈរចំកណ្តាលទំហំ ១០.១ ឬ ១២អ៊ុីញ ប្រអប់លេខស៊េរីថ្មី៦ វគ្គអូតូ ឬ១០ វគ្គអូតូទៅតាមជម្រើសនៃម៉ូឌែលរថយន្តនីមួយៗ អាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ចង្កូតបូមអេឡិចត្រូនិចដែលមានមុខងារច្រើនសម្បូរបែបជាងមុន និងចំណុចមិនអាចខ្វះបានសម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់គ្រប់ជួរ។
ដូចបានបញ្ជាក់ខាងលើរថយន្ត Ford Everest ជារថយន្ត Luxury Off-Road SUV ចំណុចដែលអាចបញ្ជាក់បានថារថយន្តនេះអាចជំនះបានគ្រប់ឧបសគ្គនោះ គឺប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានជម្រើសរហូតដល់ទៅ ៧ រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័រ អូសសណ្តោង រអិល ភក់ និងខ្សាច់បូករួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្ត (កាប់ពីតាស) ប្រព័ន្ធជើងក្រោមធ្វើកំណែទម្រង់ថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
- អគារតាំងបង្ហាញសាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៩៩ ៧៧៣
- អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៥ ៩៣៩ ៩៣៩
- អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៣៥ ៩៣៥
- អគារតាំងបង្ហាញសាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៧ ៦៦៦ ៣៥៧ | ០៨៨ ៩ ៦៦៦ ៣៥៧
- អគារតាំងបង្ហាញសាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ ៩៤០ តាមបណ្តោយផ្លូវជាតិលេខ ៧ ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៩៩ ៨៨៣ | ០៨៨ ៣ ៩៩៩ ៨៨៣៕
អត្ថបទ៖ ពាណិជ្ជកម្ម