សិក្ខាសាលាស្តីពីការផលិត និងការកែច្នៃទឹកដោះក្របីនៅកម្ពុជា

ខេត្តកំពង់ធំ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ គម្រោង MUSEFO របស់អង្គការ GIZ បានសហការជាមួយក្រុមហ៊ុន Naxao Dairy Farm., Ltd និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្តកំពង់ធំបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការផលិត និងការកែច្នៃទឹកដោះក្របីនៅកម្ពុជាក្រោមអធីបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅឯនាសណ្ឋាគារក្លរៀស&ស្ប៉ា។

គោលបំណងនៃសិក្ខាសាលានេះគឺ ទីមួយដើម្បីសិក្សាពីសក្ដានុពលទីផ្សារសម្រាប់ផលិតផលធ្វើពីទឹកដោះក្របីនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសមត្ថភាពរបស់កសិករខ្នាតតូចក្នុងការផ្គត់ផ្គង់ទឹកដោះក្របីទៅកាន់ទីផ្សារ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ ទីពីរដើម្បីពិភាក្សាពីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ និងស្រ្តីក្នុងវ័យបន្តពូជ តាមរយៈការបញ្ចូលផលិតផលធ្វើពីទឹកដោះក្របីទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ និងទីបីដើម្បីឱ្យភាគីពាក់ព័ន្ធបានពិភាក្សាវិធីសាស្ត្រ ឬគំរូអនុវត្តនានា និងផ្ដល់អនុសាសន៍ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ដំណើរការផលិត និងកែច្នៃទឹកដោះក្របីនៅកម្ពុជា៕

រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ