ទីបំផុតហាងម៉ូដសម្លៀកបំពាក់ម៉ាកល្បី H&M នឹងមកដល់ភ្នំពេញនាខែក្រោយនេះ!

ភ្នំពេញ៖ H&M ជា​យីហោ​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក គ្រោង​នឹង​បើកហាង​ដំបូង​របស់ខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាម​សេចក្ដីប្រកាស​ពត៌មានរ​បស់ H&M ហាង​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដែល​លោកអ្នក​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយនឹង​បើក​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ។ ហាង​នេះ​មាន​ផ្ទៃក្រឡា​ទំហំ ១,៧៩៨ ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​ខាងលើពីរជាន់។

ហាង​ថ្មី​នេះ​នឹងមាន​ម៉ូដ​សម្លៀកបំពាក់ជាច្រើន​សម្រាប់ បុរស​​ ស្ត្រី យុវវ័យ និង​កុមារ។ អតិថិជន​នឹង​រីករាយ​ក្នុង​ការទិញ​ទំនិញ បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន​ចុងក្រោយ​បំផុត​ប្រចាំនិ​ទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ២០២២ នេះ។

លោក ​Philippe Lassaux នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​នៅប្រទេសកម្ពុជា និងរទេស​​ថៃ បាននិយាយថា៖ «H&M មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បើកហាងដំបូង​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ជំរុញ​អតិថិជន​ដែល​និយម​ម៉ូដ​សម្លៀកបំពាក់​របស់​យើងនៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ស្របតាម​ការសន្យា​របស់​អតិថិជន H&M ម៉ូដ និង​គុណភាព​ក្នុងតម្លៃ​ល្អ​បំផុត​ប្រកបដោយ​និរន្តរភាព»។

សម្រាប់​អតិថិជន​មួយ​នាក់​ដំបូង​គេ​នឹង​ទទួលបាន​ប័ណ្ណ Voucher Rewarded ដែលមាន​តម្លៃ​ស្មើនឹង ១,០០០ ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ អតិថិជន​ទី២ និង​ទី៣ នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​តម្លៃ ៥០០ដុល្លារ​ សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។

អតិថិជន​ទី​៤ ​ដល់ទី​៦ នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែលមាន​តម្លៃ ៣០០ដុល្លារ​ សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ អតិថិជន​ទី​៧ ដល់ទី​១៦​ នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ ១០០ដុល្លារ សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។ លើសពីនេះទៅទៀត អតិថិជន​ទី​១៧ ដល់​៣៦ នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ ២៥ដុល្លារ ហើយ​អតិថិជន ២៥០នាក់​បន្ទាប់​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ ១៥ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង។

អត្ថបទ៖ ពាណិជ្ជកម្ម