ភ្នំពេញ៖ ខែកុម្ភៈ គឺជាខែដែលគ្រប់គ្នាបានផ្តល់ឈ្មោះថាជាខែនៃក្តីស្រលាញ់ នៅតាមផ្សារទំនើបនានា ទីកន្លែងកម្សាន្តនានាបានរៀបចំការបញ្ចុះតម្លៃជាពិសេស រួមទាំងមានជូនផ្កាកុលាប ស្គរសូកូឡា យ៉ាងស្រស់ស្អាតជូនភ្ញៀវទៀតផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការរៀបចំហ៊ាងជាលក្ខណៈពណ៌ផ្កាឈូកឱ្យសាកសមទៅនឹងបុណ្យនៃក្តីស្រលាញ់។
មិនខុសពីប្រភេទមុខជំនួញផ្សេងៗ ដ៏ទៃទៀត កាលពីថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យ Century 21 Mekong បានសហការណ៍ជាមួយ Wealth Mansion ជ្រោយចង្វារបានរៀបចំកម្មវិធីជប់លៀងជាពិសេសនៃថ្ងៃក្តីស្រលាញ់ជូនដល់ភ្ញៀវដែលបានអញ្ជើញចូលរួមប្រមាណជាង៥០នាក់។ ក្រុមការងាររបស់ Century 21 Mekong និង Wealth Mansion បានធ្វើការណែនាំភ្ញៀវពីប្រភេទខនដូរបស់ខ្លួន ដែលរួមមានមួយបន្ទប់គេង និងពីរបន្ទប់គេង ជាមួយនឹងការណែនាំពីគម្រោងអាគារទាំងមូលតែម្តង។
នៅក្នុងកម្មវិធីជប់លៀងពិសេសបុណ្យនៃក្តីស្រលាញ់ គម្រោងមានការបញ្ចុះតម្លៃរហូតដល់ទៅ ៤១ភាគរយ ដែលមិនធ្លាប់មានពីមុនមក ដោយភ្ញៀវគ្រាន់តែធ្វើការកក់នៅថ្ងៃកម្មវិធី ហើយភ្ញៀវនឹងទទួលបានទូរស័ព្ទ I-phone promax 13 មួយគ្រឿងភ្លាមៗ តែម្តង។
គម្រោងសាងសង់អគារ Wealth Mansion ដែលជាខុនដូកម្ពស់ ៤៥ជាន់ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៩ ហើយគ្រោងនឹងប្រគល់ជូននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះអាចមើលឃើញទេសភាពមាត់ទន្លេនៃខណ្ឌជ្រោយចង្វារ ដែលជាតំបន់សំបូរបែបនៃរាជធានីភ្នំពេញ។
ជាមួយនឹងកម្ពស់១៦៦ម៉ែត្ររបស់គម្រោង Wealth Mansion ដោយមានមន្ទីរពេទ្យ សាលារៀន ធនាគារ ភោជនីយដ្ឋាន ផ្សារទំនើប ឬមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ។ គម្រោង Wealth Mansion អាចមើលឃើញពីភាពស្រស់ស្អាតនៃច្រាំងទន្លេ វត្តភ្នំ និងកន្លែងទាក់ទាញផ្សេងទៀតស្ថិតដែលនៅជុំវិញនោះ។
Wealth Mansion គឺជាគម្រោងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលបានសាងសង់ឡើងដោយក្រុមហ៊ុន Ever health International Investment Development Co., Ltd. ដែលថ្មីៗនេះ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងលើអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ ការរចនាម៉ូតដ៏ស្រស់បំព្រងវាធានាឱ្យអ្នកទិញបាននូវផ្ទះក្នុងក្តីស្រមៃ ហើយវាមានអត្ថប្រយោជន៍ល្អសម្រាប់ការជួលបន្តផងដែរ។ លើសពីនេះទៅទៀតគម្រោងនឹងមានសន្តិសុខ ២៤ម៉ោង កន្លែងទទួលភ្ញៀវដែលមានបំពាក់គ្រឿងសង្ហារិម សេវាកម្មសម្អាតនឹងត្រូវបានផ្តល់ជូនផងដែរ ដើម្បីធានាឱ្យការស្នាក់នៅរបស់លោកអ្នកជាមួយនឹងគម្រោង Wealth Man៕
អត្ថបទ៖ ពាណិជ្ជកម្ម