Century 21 Mekong សហការណ៍ជាមួយនឹង​ Le Condé BKK1 រៀបចំកម្មវិធីពិព័រណ៍បើកលក់គម្រោង និងទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិន

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន Century 21 Mekong បានធ្វើការសហការណ៍ជាមួយនឹងគម្រោង Le Conde BKK1 បានរៀបចំកម្មវិធីពិព័រណ៍គម្រោងដើម្បីបើកលក់គម្រោង និងទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខនេះ។

កម្មវីធីបានចាប់ផ្តើមពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៨យប់ ដោយមានការអញ្ជើញភ្ញៀវកេត្តិយសប្រមាណជា៥០នាក់ រួមទាំងមានវត្តមានតារាល្បីៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា។ ភ្ញៀវបានរីករាយជាមួយនឹងភេសជ្ជៈ អាហារសម្រន់តាមបែបលក្ខណៈប្រពៃណីចិន។ ក្នុងឱកាសពិសេសនេះគម្រោងរបស់ Le Condé BKK1 មានការបញ្ចុះតម្លៃយ៉ាងពិសេសជូនអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការទិញផងដែរ។

កម្មវិធីបានរៀបចំផ្ទាល់នៅទីតាំងការិយាល័យលក់ Le Condé BKK1 Sale តែម្តងដែលមានអាសយដ្ឋាននៅផ្ទះលេខ ១២២ ផ្លូវលេខ ៣៥២ សង្កាត់ បឹង កេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 096 229 9999 និងហេ្វសបុកផេក៖ LeCondeBKK1​ និងCentury 21 Mekong៕

អត្ថបទ៖ ផ្សព្វផ្សាយ