សណ្ឋាគារតារាអូតែលគ្រុបបានជ្រើសរើសតែងតាំងលោក វេង អាំ ជានាយកប្រតិបត្តិថ្មី

ភ្នំពេញ៖ សណ្ឋាគារតារាអូតែលគ្រុប បានប្រកាសជាផ្លូវពីការតែងតាំង លោក វេង អាំ ជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ នេះតទៅ។ លោកធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ តារាអ៊ែរផតស៊ីធីអូតែល និងស្ប៉ា ដែលជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគាររបស់តារាអូតែលគ្រុបក្នុងរាជធានីភ្នំពេញ ហើយក៏ជាកន្លែងដែលលោកបានដាក់ចេញនូវយុទ្ធនាការ រក្សាសុវត្ថិភាពជាមួយសណ្ឋាគារតារា​ «Stay Safe with Dara Hotels» សម្រាប់អនុវត្តគ្រប់សាខាទាំងអស់របស់សណ្ឋាគារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នៅក្នុងតួនាទីថ្មីនេះ លោក​ វេង អាំ មានទស្សនវិស័យច្បាស់លាស់ក្នុងការត្រួសត្រាយផ្លូវដើរសម្រាប់សណ្ឋាគារ នៅក្នុងវិស័យបដិសណ្ឋារកិច្ច ខណៈពេលដែលវិស័យនេះកំពុងបោះជំហានទៅរកការងើបឡើងវិញ ក៏ដូចជាការរំពឹងទុកនូវកំណើនទេសចរនាឆ្នាំខាងមុខ។

ក្នុងនាមជានាយកប្រតិបត្តិ លោក វេង នឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងប្រតិបត្តិការនូវយុទ្ធសាស្រ្តទៅលើក្រុម អតិថិជនទូទាំងប្រទេស ការគ្រប់គ្រងក្រុមហ៊ុន ការគ្រប់គ្រងប្រាក់ចំណូល និងពិនិត្យមើលការរីកចម្រើនរបស់ក្រុមហ៊ុន។ បន្ថែមពីនេះទៀត លោកមានទំនួលខុសត្រូវចំពោះការរៀបចំផែនការនាៗ ដែល ធានាឱ្យបាននូវ ភាពរីកលូតលាស់នៃ សណ្ឋាគារ តារាអូតែលគ្រុប របស់ក្រុមហ៊ុនទាំងបួន រួមទាំងអាផាតមិនទាំងពីរ ដែលមានលក្ខណៈស្តង់ដា មានក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលស្បាផងដែរ។ លោកបានរួមបញ្ចូលបច្ចេកវិទ្យាទំនើប ទៅក្នុងបដិសណ្ឋារកិច្ច ដើម្បីអភិវឌ្ឍ និង បន្តនូវនិរន្តរ ភាពជំនួញ នាពេលអនាគត។

លោកស្រី លឹម លីណា ជាអគ្គនាយិកា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សណ្ឋាគារតារាអូតែលគ្រុមបានមាន ប្រសាសន៏ថា​ «លោក វេង មានការពេញចិត្តយ៉ាងខ្លាំងចំពោះបុគ្គលិករាប់ពាន់នាក់របស់សណ្ឋាគារតារាអូតែលគ្រុប ដែលតែងតែ ផ្តល់សេវាកម្មជូនដល់អតិថិជននូវអ្វីដែលល្អបំផុតពីក្រុមហ៊ុនរបស់យើង ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា លោកនឹងក្លាយជា នាយកប្រតិបត្តិដ៏រឹងមាំមួយរូប ដែលអាចបន្តនូវជំហររបស់ក្រុមហ៊ុនយើង។ យើងទាំងអស់គ្នារួមជាមួយថ្នាក់ដឹកនាំជាច្រើនអ្នក ទៀតនឹងធ្វើឱ្យសណ្ឋាគារតារាអូតែលគ្របមានភាពប្រសើរឡើងជាក់ជាមិនខាន»។

លោក វេង ជាបុគ្គលមួយរូបដែលពោរពេញទៅដោយបទពិសោធន៍ នៅក្នុងវិស័យបដិសណ្ឋារកិច្ច អស់រយៈពេលជាងម្ភៃប្រាំបួនឆ្នាំកន្លងមកហើយ ដែលលោកបានខិតខំប្រឹងប្រែង និងផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ លំដាប់ផ្កាយប្រាំជូនដល់អតិថិជន។ លោកតែងតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះក្រុមការងាររបស់លោក ហើយផ្តល់អទិភាពទៅលើការបណ្តុះបណ្តាលទេពកោសល្យ និងការអភិវឌ្ឍន៍ជាចម្បង។

លោកបានរៀបចំផែនការឡើងវិញដើម្បីជ្រៀតចូលនៅក្នុងទីផ្សារ និងតម្រង់ទិសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីពបដិសណ្ឋារកិច្ចនៅសណ្ឋាគារ Raffles នៅប្រទេសសិង្ហបុរី ហើយបានធ្វើការផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និង Rooms Division រហូតបានក្លាយទៅជាអ្នកគ្រប់គ្រងទូទៅ។ ហើយលោកក៏ធ្លាប់បម្រើការងារនៅសណ្ឋាគារផ្នែកបដិសណ្ឋារកិច្ចផ្សេងៗ ជាច្រើនទៀត ដែលរួម មានសណ្ឋាគារ Novotel Phuket Phokeethra, Ibis Styles Phuket of Accor Hotels, Soluxe Hospitality Group សណ្ឋាគារ សុខា និងរីហ្សត និងសណ្ឋាគារអង្គរផាលេសរីហ្សត និងស្ប៉ា មុនពេល ចូលរួមជាមួយសណ្ឋាគារតារាអូតែលគ្រុប ។

លោកជាជនជាតិសិង្ហបុរី ហើយលោកអាចនិយាយ ភាសាអង់គ្លេស ភាសាចិន Mandarin និង Cantonese បានយ៉ាង ស្ទាត់ជំនាញ។ នៅពេលទំនេរបន្ទាប់ពីការងារលោកចំណាយពេលវេលាទៅលើការអានសៀវភៅ និងរត់កំសាន្ត ជាពិសេស គឺការរត់ពាក់កណ្តាលម៉ារ៉ាតុង។

សណ្ឋាគារតារា គឺជាឈ្មោះដែលបានកើតចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគិនកម្ពុជានៅដើមទសវត្សឆ្នាំ២០០០ និងបានសំរេចចិត្តចូលរួមបង្កើតក្រុមបដិសណ្ឋារកិច្ចមួយនៅកម្ពុជា។

ចក្ខុវិស័យរបស់សណ្ឋាគារតារា គឺដើម្បីអភិវឌ្ឍវិស័យសណ្ឋាគារឱ្យមានស្តង់ដារគុណភាពនៅតាមទីតាំង ដែលមាន សក្តានុពលនីមួយៗ នៅទូទាំងប្រទេស។ តារាអូតែលគ្រុបរួមបញ្ចូលនូវក្រុមហ៊ុនឯកជនចំនួន៨ នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា សណ្ឋាគារឯករាជ្យ សណ្ឋាគារតារាអ៊ែរផតស៊ីធីអូតែល និងស្ប៉ា សណ្ឋាគារអូឡាំព្យាស៊ីធី សណ្ឋាគារអង្គរ គ្រីនហ្គាដិន The Sixties Serviced Residences, The Elysée Serviced Residences, ក្លឹបហាត់ប្រាណ Jouvence Fitness by Dara និង Jouvence Spa by Dara ។

រូបថតដោយ៖ សហការី