ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​ Diwali នៅឯភោជនីយដ្ឋានក្រវ៉ាន់

ភ្នំពេញ៖ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​ Diwali ក្នុង​ទម្រង់​នៃ «ដំណើរ​ធ្វើ​ម្ហូប​ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា ដោយសហការ​ជាមួយ​ក្រុមប្រឹក្សា​​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា​ សមាគម​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា ចុងភៅ​ដ៏ល្បី​របស់​ប្រទេស​ឥណ្ឌា គឺលោក Ranveer Brar និង Anicca អង្គការក្រៅរដ្ឋាភិបាលនៅភោជនីយដ្ឋានក្រវ៉ាន់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

កម្មពិធីនេះចូលរួមដោយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទស៊ីថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតនៃបណ្តាបេសកកម្មការទូត មេចុងភៅល្បីៗ និងភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន។

លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជាបានប្រាប់អំពីសារៈសំខាន់នៃពិធីបុណ្យ Diwali នៅក្នុងប្រទេសឥណ្ឌា និងការផ្សារភ្ជាប់វប្បធម៌ដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងបន្ថែមទៀតអំពីភាពសាមញ្ញរវាងម្ហូបឥណ្ឌា និងកម្ពុជា ហើយបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបញ្ជាក់ពីទំនាក់ទំនងផ្នែកធ្វើម្ហូបដ៏រឹងមាំរវាងប្រទេសទាំងពីរ។

តាមរយៈខ្សែវីដេអូឯកសារខ្លីដែលបង្ហាញដល់ការជួបជុំដែលគួរឲ្យចាប់អារម្មណ៍ដែលក្នុងនោះលោក Ranveer Brar រួមជាមួយនឹងលោក កក្តដា បានធ្វើបទបង្ហាញអំពីសិល្បៈនៃការធ្វើម្ហូបឥណ្ឌា និងការចាប់អារម្មណ៍នៅក្នុងមុខម្ហូបកម្ពុជា។ មេចុងភៅទាំងពីរនាក់បានបង្ហាញពីការរៀបចំមុខម្ហូបសំខាន់ដូចជា «ត្រីចំហុយស្លឹកចេក» ជាឧទាហរណ៍អំពីការលាយបញ្ចូលគ្នានៃរចនាប័ទ្មម្ហូបឥណ្ឌា និងកម្ពុជា។

ភ្ញៀវទាំងអស់បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ  និងទទួលទានមុខម្ហូបដូចជាគេចាត់ទុកជា «ត្រីចំហុយស្លឹកចេក» រួមជាមួយនឹងម្ហូបឥណ្ឌាកម្រផ្សេងទៀតមួយដែលដោយតន្ត្រីឥណ្ឌាដ៏រីករាយ។

ប្រភពដោយ៖ ស្ថានទូតឥណ្ឌានៅកម្ពុជា