ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានប្រារព្ធពិធីបុណ្យ Diwali ក្នុងទម្រង់នៃ «ដំណើរធ្វើម្ហូបពីប្រទេសឥណ្ឌាមកកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា សមាគមឥណ្ឌាប្រចាំប្រទេសកម្ពុជា ចុងភៅដ៏ល្បីរបស់ប្រទេសឥណ្ឌា គឺលោក Ranveer Brar និង Anicca អង្គការក្រៅរដ្ឋាភិបាលនៅភោជនីយដ្ឋានក្រវ៉ាន់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
កម្មពិធីនេះចូលរួមដោយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទស៊ីថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតនៃបណ្តាបេសកកម្មការទូត មេចុងភៅល្បីៗ និងភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន។
លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជាបានប្រាប់អំពីសារៈសំខាន់នៃពិធីបុណ្យ Diwali នៅក្នុងប្រទេសឥណ្ឌា និងការផ្សារភ្ជាប់វប្បធម៌ដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងបន្ថែមទៀតអំពីភាពសាមញ្ញរវាងម្ហូបឥណ្ឌា និងកម្ពុជា ហើយបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបញ្ជាក់ពីទំនាក់ទំនងផ្នែកធ្វើម្ហូបដ៏រឹងមាំរវាងប្រទេសទាំងពីរ។
តាមរយៈខ្សែវីដេអូឯកសារខ្លីដែលបង្ហាញដល់ការជួបជុំដែលគួរឲ្យចាប់អារម្មណ៍ដែលក្នុងនោះលោក Ranveer Brar រួមជាមួយនឹងលោក កក្តដា បានធ្វើបទបង្ហាញអំពីសិល្បៈនៃការធ្វើម្ហូបឥណ្ឌា និងការចាប់អារម្មណ៍នៅក្នុងមុខម្ហូបកម្ពុជា។ មេចុងភៅទាំងពីរនាក់បានបង្ហាញពីការរៀបចំមុខម្ហូបសំខាន់ដូចជា «ត្រីចំហុយស្លឹកចេក» ជាឧទាហរណ៍អំពីការលាយបញ្ចូលគ្នានៃរចនាប័ទ្មម្ហូបឥណ្ឌា និងកម្ពុជា។
ភ្ញៀវទាំងអស់បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងទទួលទានមុខម្ហូបដូចជាគេចាត់ទុកជា «ត្រីចំហុយស្លឹកចេក» រួមជាមួយនឹងម្ហូបឥណ្ឌាកម្រផ្សេងទៀតមួយដែលដោយតន្ត្រីឥណ្ឌាដ៏រីករាយ។
ប្រភពដោយ៖ ស្ថានទូតឥណ្ឌានៅកម្ពុជា