ក្រុមហ៊ុន Huawei ដាក់សម្ពោធ Huawei Digital Power ស្មាតហ្វូនជំនាន់ថ្មី Nova 8i Printer ឆ្លាតវៃ និង Huawei Flagship Store ព្រមគ្នាលើកដំបូងនៅផ្សារទំនើបអូឡាំព្យា

ភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ព្រឹកមិញនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដាក់សម្ពោធ Huawei Digital Power ស្មាតហ្វូនជំនាន់ថ្មី Nova 8i ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store ព្រមគ្នាលើកដំបូងនៅផ្សារទំនើបអូឡាំព្យា។

លោក Edward នាយកប្រតិបត្តិ Huawei Digital Power ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា បម្រែបម្រួលអាកាសធាតុគឺជាឧបសគ្កធំជាងគេដែលយើងទាំងគ្នាកំពុងជួបប្រទះ។ រដ្ឋាភិបាលកម្ពុជាបានផ្តាច់ជ្ញាចិត្តថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចឱ្យយបាន ២៤% នៅឆ្នាំ២០៣០។ អាស្រ័យហេតុនេះហើយពួកយើង បានខិតខំស្វែងរកបច្ចេកវិទ្យាដែលបំភាយឧស្មន័កាបូនិចតិចបំផុត។ គោលបំណងធំជាងគេរបស់យើង គឺនាំផលិតផលដែលល្អ និងកាត់បន្ថយការបំភាយឧស្មន័កាបូនិចដល់ស្ថាបន័ អង្គការ និងប្រជាជនទូទៅ។  ជាមួយនឹងផលិតផលថ្មីរបស់ពួកយើង iSitePower Series នឹងជួយយើងទាំងអស់គ្នាក្នុងការកាត់បន្ថយការបំភាយឧស្មន័កាបូនិច។ ក្រុមហ៊ុន Huawei បានបម្រើប្រជាជនកម្ពុជាច្រើនជាង២១ឆ្នាំមកហើយ យើងរីករាយក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅ “សង្គមបរិស្ថានបៃតង អព្យាក្រឹតភាពកាបូន” តាមរយៈដំណោះស្រាយ Digital Power របស់យើងរួមមាន Smart solar ដែលជាថាមពលព្រះអាទិត្យឆ្លាតវៃ Green Data Center គឺជាមជ្ឈមណ្ឌលទិន្នន័យបៃតង Site power Mobile Power និង embedded power​ ដែលជាថាមពលបង្កប់។

ទន្ទឹមគ្នានេះដែល ស្មាតហ្វូនជំនាន់ថ្មី Huawei nova 8i ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងផលិតឡើងជាមួយនឹងរូបរាងថ្មី កាលីបទាន់សម័យ ស័ក្កសមសម្រាប់យុវវ័យសម័យថ្មីដែលមានតម្លៃត្រឹមតែ ៣៦៩ដុល្លា ដោយបំពាក់នូវកាមេរ៉ា ៦៤MP សាកថ្មល្បឿនលឿន ៦៦W សាក៣៨នាទីពេញបាន១០០% និងមានអេក្រង់ទំហំធំត្រជាក់ភ្នែក ៦.៦៧ អ៊ីុញ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក កាន់តែអែមមានរ៉ែមទំហំធំ ៨GB អង្គចង់ចាំទំហាំធំរហូតដល់ ១២៨GB លែងបារម្ភរឿងខ្វះ Space ដាក់រូប ឬឯកសារដោយងាយស្រួល។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ Huawei បានទម្លុះនូវរនាំងថ្មីនៃផលិតផល Eco-System ឆ្លាតវៃ ម៉ាស៊ីនព្រីន HUAWEI PixLab X1 ងាយស្រួលភ្ជាប់បំផុតជាមួយស្មាតហ្វូន Laptop កុំព្យូទ័រ Tablet តាមរយៈបច្ចេកវិទ្យា Huawei Share មុខងារ POP UP Connect ដែលពិតជាបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកប្រើប្រាស់ មិនថា​នៅក្នុងក្រុមហ៊ុន បណ្តាល័យ គ្រឹះស្ថានសិក្សា ទីកន្លែងហ្វូតូកូពី ឬក៏គេហដ្ឋាននោះទែ ពោលគឺអាចភ្ជាប់បានដោយខ្លួនឯងដោយស្វ័យប្រវត្តិ ពុំចាំបាច់ត្រូវការជំនួយការក្បែរ  ឬខ្សែតភ្ជាប់នោះទេ ដែលធ្វើឱ្យខាតពេលវេលាច្រើន គ្រាន់តែភ្ជាប់អាចធ្វើការព្រីនបានតែម្តង។

គ្រាន់តែភ្ជាប់តែម្តងជាការស្រេច មិនថានៅទីណា កន្លែងណា ឆ្ងាយប៉ុនណ្ណានោះទេ វានៅតែអាច Print ឯកសារបានតាមរយៈមុខងារ Remote Print ពីចម្ងាយ (Cloud)។ វាពិតជាអាចជួយសន្សំសំចៃពេលវេលា និងជួយសម្រួលពន្លឿនការងារទាន់ពេលគ្រប់ស្ថានការណ៍ជាក់ស្តែងវាមានតម្លៃត្រឹមតែ ២៩៩ដុល្លា តែប៉ុណ្ណោះ។

ក្រៅពីដាក់សម្ពោធផលិតផលឆ្លាតវៃថ្មីៗ ក្រុមហ៊ុន Huawei ក៏កំពុងពង្រីកហាង Huawei Flagship Store ខ្នាតអន្តរជាតិនៅក្នុងផ្សារទំនើបអូឡាំព្យាដំបូងគេបង្អស់ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។

កម្មវិធីដាក់សម្ពោធ Huawei Digital Power ស្មាតហ្វូនជំនាន់ថ្មី Nova 8i ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store នៅផ្សារទំនើបអូឡាំព្យាត្រូវបានបិទបញ្ចប់ដោយមានការគាំទ្រពីភ្ញៀវកិត្តិយសជាច្រើន និងបានបន្សល់នូវកម្រងរូបថតអនុស្សាវរីយ៍ ការសម្តែងរាំ Break Dance និងការសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗ ជាច្រើនរូប៕

រូបថតដោយ៖ សហការី