សណ្ឋាគារ ​រ៉ូ​សវូដ​ភ្នំពេញ តាំងបង្ហាញ​ពី​សិល្បៈ​ក្នុង​ស្រុកពី​អ​តី​តកាល ដែល​មានឈ្មោះ​ថា “ដំណើរ​ជាមួយលោក នូ សារី”

ដើម្បី​អបអរសាទរ​សិល្បករ​ឆ្នើមដែលល្បីល្បាញ​បំផុត​នៅ​កម្ពុជា សណ្ឋាគារ រ៉ូ​សវូដ​ភ្នំពេញ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញ​ជូននូវ​ការ​ប្រមូលផ្ដុំ​ថ្មីបំផុត​របស់លោក នូ សារី ដែល​មាន​ចំណងជើង​ថា «ទីផ្សារ»​ ជាផ្នែក​មួយ​នៃ​ការយល់​ដឹង​ស៊ីជម្រៅ​ពីអ​តី​តកាល។


ជាផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​វិស័យ​សិល្បៈ និង​ឧស្សាហកម្ម​ច្នៃប្រឌិត​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា សណ្ឋាគារ រ៉ូ​សវូដភ្នំពេញ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញ​ជូន​នូវការតាំងពិពណ៌ «ដំណើរ​​ជាមួយលោក នូ សារី» ចាប់ពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ លោក សារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិចិត្រករ និង​ជាជាងចម្លាក់​ដ៏​ឆ្នើម​ម្នាក់​នៅ​ប្រទេស​កម្ពុជានា​ពេល​ថ្មីៗនេះ លោក សារី​ បាន​បញ្ចប់​ការ​ប្រមូលផ្ដុំ​ថ្មី​មួយ​គឺ «ទីផ្សារ» ដែលសណ្ឋាគារ ​រ៉ូ​សវូដ ​ភ្នំពេញ ​នឹង​តាំង​បង្ហាញ​នៅក្នុង​ការ​តាំង​ពិ​ព័រ​ណ៌​ដែល​មានការ​រំពឹង​ទុក​យ៉ាង​ខ្ពស់។

ត្រូវ​បាន​រៀបចំឡើង​ដោយ​ Madeleine de Langalerie និង Jean Morel នៃ​វិចិត្រសាល ការបង្កើត​ឡើងវិញ ឬ RE-CREATION ការ​តាំង​ពិ​ពណ៌នេះគឺជា​ការ​ប្រមូលផ្ដុំ​​បង្ហាញ​នូវ ​ផ្ទាំងគំនូរ​អារម្មណ៍​និយម​ចំនួន ២០ និង​រូបចម្លាក់​ចំនួន ៤ ដែល​ផ្ទាំងគំនូរ​នី​មួយៗ នឹង​បណ្ដែត​អារម្មណ៍​របស់លោកអ្នក​ ​ជាមួយនឹង​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ ទេសភាព​ជនបទ និង​បទពិសោធន៍​ប្រចាំថ្ងៃ​របស់​កសិករ ព្រះសង្ឃ និង​ស្ត្រី​ដែល​រស់នៅ​ប្រទេស​កម្ពុជា។

លោកសារី ​បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វិចិត្រករ​ថា៖ «វា​គឺជា​ធម្មជាតិ​ដែល​ផ្តល់​ឱ្យ​យើង​នូវ​ផ្លែឈើ និង​សាច់​ដែល​ធ្វើ​ឱ្យ​យើង​​រស់​នៅបាន»។ លោកបានបន្ថែមទៀតថា៖ «បន្ទាប់មក [នៅពេល​ស្លាប់] យើង​រលាយ​ជាមួយ​ផែនដី ហើយ​ធ្វើឱ្យរុក្ខជាតិ និង​ដើមឈើ​ដុះ​ចេញមកពីទីនេះ៖ យើង​មិន​អាច​ផ្តាច់​ខ្លួន​យើង​ពី​ធម្មជាតិ​បានទេ»។

លោកសារី​ ដែលកើត​នៅក្នុង​គ្រួសារ​កសិករ នៅ​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ១៩៧១ បានឱ្យដឹង​ថា គាត់​ចង់​ក្លាយជា​សិល្បករ​តាំងពី​ក្មេង​មក​ម៉្លេះ។ គាត់​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ភូមិន្ទ​វិចិត្រ​សិល្បៈ ​ក្នុង​ទីក្រុង​ភ្នំពេញ​ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០០ មុននឹង​ផ្លាស់ទៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹង​ ​បច្ចេកទេស និងទេព្យកុសល​របស់​គាត់​នៅ​សាលា​វិចិត្រ​សិល្បៈ Saint-Etienne (Saint-Etienne School of Fine Arts) ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។

ក្នុងនាម​ជា​វិចិត្រករ​ពហុ​ជំនាញ លោកសារី​ បាន​ធ្វើការ​ជា​មួយ​អ្វីៗ គ្រប់យ៉ាង តាំងពី​ការគូរ ​រហូត​ដល់​ការ​ឆ្លាក់រូប ការ​ថតរូប ការដំឡើង​ និង​រូបចម្លាក់ជាដើម។ ថ្មីៗនេះ គាត់​បាន​ឈាន​ដល់​ឆាក​ពិភពលោក​ជាមួយនឹង​ការ​ប្រមូល​ផ្ដុំគំនូរ «ប្រមូល​ផល» របស់​គាត់ដែល​ពណ៌នា​អំពី​កសិករ​ខ្មែរ ​ដែល​កំពុងធ្វើការ​នៅ​រដូវ​ប្រមូល​ផល។

សណ្ឋាគារ ​រ៉ូ​សវូដភ្នំពេញ មានសេចក្តីសោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញនូវបង្ហាញស្នាដៃសិល្បៈតាំងពី២០ ឆ្នាំមុន ជូនទៅកាន់អ្នកទស្សនា អំពីការវិវត្តនៃស្នាដៃរបស់លោក សារី។  នៅក្នុង​ការ​ប្រមូលផ្ដុំ​គំនូរ​អារម្មណ៍និយម​ថ្មី​របស់​លោក សារី ដែលមានឈ្មោះថា​ «ទីផ្សារ» វិចិត្រករ​រូប​នេះបាន​រៀបចំនូវការពណ៌នាអំពី ​ជីវិត ពណ៌​ដ៏ស្រស់ស្អាត និង​ថាមពល​ នៃ​ ​បែបផែន​ប្រពៃណី​របស់​ប្រទេសកម្ពុជា។ ទន្ទឹម​នឹង​នេះផង​ដែរ រូប​ចម្លាក់​ថ្មីៗ បំផុត​របស់​គាត់​បាន​បង្ហាញ​ពី​វាយនភាព​ដ៏​ស្រស់​ស្អាត វត្ថុធាតុដើម​ធម្មជាតិ និង​ក្រណាត់ ដើម្បី​ពណ៌នា​អំពី​ជីវិត និង​ការងារ​របស់​ប្រជាជន​កម្ពុជាផងដែរ។

លោក Daniel Simon នាយក​គ្រប់គ្រង​សណ្ឋាគារ ​រ៉ូ​សវូដ​ភ្នំពេញ ​បាន​មានប្រសាសន៍​ថា៖ «យើងខ្ញុំ​មាន​មោទនភាព​ដែល​បាន​បង្ហាញ​នូវ​ការ​ប្រមូលផ្ដុំ​ថ្មីបំផុត​របស់លោក នូ សារី រួម​ជាមួយនឹង​ការ​បង្កើត​មុនៗ ដែល​និយាយ ​អំពី​រឿងរ៉ាវ​ដ៏​រំជួលចិត្ត​មួយ​អំពី​ប្រជាជន​កម្ពុជា។ នៅពេល​ដែល​មានបទពិសោធន៍​ទាំងស្រុង ការ​គិតគូរ​ពីអ​តី​តកាល ​នឹង​នាំ​អ្នកទស្សនា​ក្នុង​ដំណើរ​វិវត្ត និង​ការ​រីកចម្រើន​របស់​សិល្បករ​នៅពេល​ខាងមុខ។ យើងខ្ញុំ​សង្ឃឹមថា ការ​តាំង​ពិ​ព័រ​ណ៌​នេះ​នឹង​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​នៃ​សិល្បៈ​របស់​ប្រទេសបន្ថែមទៀត ខណៈ​ពេល​ដែល​មានការ​អបអរសាទរ​សិល្បៈ វប្បធម៌ និង​ធម្មជាតិ​ក្នុង​ស្រុក​ប្រកបដោយ​ភាព​រុងរឿងគ្រប់ផ្នែកទាំងអស់»។

វិចិត្រសាល​សិល្បៈ​សណ្ឋាគារ ​រ៉ូ​សវូដ​ភ្នំពេញ​ មាន​ទីតាំង​ស្ថិតនៅ​ជាន់ទី ៣៥ ​បើក​ដំណើរការ ២៤ ម៉ោង​ជា​រៀងរាល់ថ្ងៃ។ «ដំណើរ​ជាមួយលោក នូ សារី»​ នឹង​បើក​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី ២៦ ខែកញ្ញា​ឆ្នាំ ២០២១ ដល់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២។ 

ប្រភពដោយ៖ សណ្ឋាគារ ​រ៉ូ​សវូដ​ភ្នំពេញ​