ភោជនីយដ្ឋាន CUTS នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បើកដំណើរការឡើងវិញជាមួយ មេចុងភៅថ្មី និងរសជាតិថ្មី

ភ្នំេពញ៖ ភោជនីយដ្ឋាន CUTS នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ជាភោជនីយដ្ឋាន ស្តេក និងគ្រឿងសមុទ្រ ដែលមានគុណភាពខ្ពស់ បានបើកដំណើរការជាថ្មីនៅជាន់ទី៣៨ នៃអគារវឌ្ឍនៈ កាពីតាល់ ដែល​រះ​នៅចំកណ្តាលទីក្រុងភ្នំពេញ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ក្នុងនាមជាភោជនីយដ្ឋានដែលខ្ពស់ជាងគេនៅក្នុងប្រទេស យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ជាថ្មីម្តងទៀត ជាមួយនឹងស្តេកដែលមានបច្ចេកទេសជៀរសាច់យ៉ាងផ្ចិតផ្ចង់ និងគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ព្រមជាមួយស្រាល្បីៗ។

ក្រោមការដឹកនាំដោយមេចុងភៅ Danny Chaney ដែលនាំមកនូវបទពិសោធន៍នៃការធ្វើម្ហូប នៅភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗ អស់រយៈពេលពីរទសវត្សរ៍មកហើយ។ ភោជនីយដ្ឋាន CUTS បានផ្តោតការយកចិត្តទុកដាក់លើគុណភាពសាច់ អនាម័យ បច្ចេកទេសខ្ពស់ក្នុងការកាត់ និងជៀរសាច់ ជាពិសេសគឺរសជាតិឈ្ញុយឆ្ងាញ់មិនអាចបំភ្លេចបាន។

មេចុងភៅជនជាតិអាមេរិក ដែលមានឈ្មោះលើទស្សនាវដ្តី Foodie​ ក្រោម​ប្រ​ធាន​បទ​ «មេចុងភៅប្រចាំឆ្នាំនៅទីក្រុងហុងកុង» ក្នុងឆ្នាំ២០១៣ បាន​ឱ្យដឹងអំពីចំណុចសំខាន់ខ្លះៗ អំពីហាង​ស្តេក។ គាត់មិនត្រឹមតែជាអ្នកដឹកនាំនៅក្នុងផ្ទះបាយ និងប្រតិបត្តិការនៅភោជនីយដ្ឋាន Blue Butcher នៅទីក្រុងហុងកុង ដែល Sassy Media Group បានផ្តល់ពានរង្វាន់ក្រោម​ប្រ​ធាន​បទ «ភោជនីយដ្ឋានប្រចាំឆ្នាំ២០១៣» ប៉ុណ្ណោះទេ ប៉ុន្តែមេចុងភៅ Danny ក៏មានតួនាទីជានាយក​គ្រប់​គ្រង​ផ្នែក​ម្ហូប​អាហារ​នៅ​ភោជនីយដ្ឋាន Boy’N’Cow កោះបាលី ដែលសារព័ត៌មាន Exquisite Media ឱ្យឈ្មោះថា «ហាងស្តេកល្អបំផុតនៅកោះ​បាលី» ក្នុងឆ្នាំ២០១៩។

ពីរដ្ឋកាលីហ្វ័រញ៉ា លោក​ Danny រស់រានជាមួយការញ៉ាំស្តេកអាំង ជាមួយឪពុក​របស់​គាត់។ ដោយ​សារ​តែ​រសជាតិដ៏​ឆ្ងាញ់​ពិសារ​​ និងរបៀប​នៃ​​ការ​​ចម្អិន​សាច់​នេះ​ហើយ​ បាន​ធ្វើ​អោយ​គាត់​​មាន​សេចក្ដីគោរព និងស្ញប់​ស្ញែង​ជា​ខ្លាំង​ទៅ​លើ​វិស័យ​​​ម្ហូបអាហារ និងអ្នកផ្គត់ផ្គង់សាច់។​ ហេតុ​ដូច​នេះ​បាន​ជា​មេ​ចុង​ភៅ​ Danny និងអ្នកជំ​នាញ​ផ្នែក​កាត់សាច់​លោក​ Dario Coloma ធ្វើការរួមគ្នាក្នុងការរៀប​ចំ​​នូវ​ការ​ចម្អិន​ និង​កាត់​សាច់ ដែលមានគុណភាព​ខ្ពស់​ នាំ​ចូល​ពី​តំ​បន់ល្បីៗ ដូច​ជា​ New South Wales ក្នុងប្រទេសអូស្ត្រាលី និងកសិដ្ឋាន Snake River នៃ​រដ្ឋ Idaho នៅសហរដ្ឋអាមេរិក​​​ ដើម្បី​បង្កើត​នូវ​មុខ​ម្ហូប ​ដ៏​មាន​ឱជារស។

Danny Chaney មេចុងភៅជនជាតិអាមេរិក ដែលមានឈ្មោះលើទស្សនាវដ្តី Foodie ក្រោមប្រធានបទ «មេចុងភៅប្រចាំឆ្នាំនៅទីក្រុងហុងកុង» ក្នុងឆ្នាំ២០១៣

មេចុងភៅ Danny បានមាននិយាយថា៖ «ការដឹកនាំក្រុមចុងភៅនៅ CUTS បានផ្តល់ឱកាសល្អមួយដើម្បីអោយគាត់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុក ក៏ដូចជាបានសហការជាមួយសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលបាន​ចូល​រួម​ចំណែក ​​គាំ​ទ្រ​​ផលិត​ផល​ក្នុង​ស្រុក​ក្នុង​កម្មវិធី​​ Partners in Provenance»  លោកបានបន្ថែមថា៖ «ក្នុងនាមជាអ្នកជំនាញខាង​ស្តេក ផ្នែកនៃសាច់​ដែលខ្ញុំចូលចិត្ត​គឺ​​ Striploin ដែលមិនមានជាតិខ្លាញ់ពេក ឬផុយពេក។ ជាធម្មតាខ្ញុំចម្អិន​សាច់​ ជាមួយម្រេចកំពត និងអំបិលខ្មែរ ដើម្បីបង្កើនឱជារសសាច់​មួយ​កម្រិត​ទៀត​»។

ក្នុងចំណោមបញ្ជីមុខម្ហូបនៅភោជនីយដ្ឋាន CUTS មានបង្ហាញនូវ​ភាពសម្បូរបែបនៃប្រ​ភេទ​សាច់ដូចជា សាច់គោអូស្ត្រាលី Black Angus សាច់គោអាមេរិច Snake River Farms American Wagyu សាច់ទាំងអស់​នេះ ជាប្រភេទសាច់មានលក្ខណៈផុយ រសជាតិផ្អែមស្រ​ទន់​ឆ្ងាញ់បែបធម្មជាតិ។ ប្រសិនបើលោកអ្នកទទួលទាន អាហារពេលល្ងាច លោកអ្នកអាចជ្រើសរើសសាច់ Tenderloin, Striploin ឬ Rib Eye ទម្ងន់ ២០០ ឬ ៣០០ ក្រាម តាមចំណូលចិត្ត។ មេចុងភៅ Danny សូមណែនាំការចម្អិនសាច់ ក្នុងចង្ក្រានធ្យូង ដើម្បីបង្កើនរសជាតិ។

ក្រៅពីស្តេក​ដែលមានជាឱជារស នៅក្នុងបញ្ជីមុខម្ហូបហើយ​ យើងក៏មាន CUTS’​ Crudo Bar   ដែលជាការចាប់ផ្តើមសម្រាប់លោកអ្នកដែលចូលចិត្តគ្រឿងសមុទ្រមានដូចជា អយស្ទ័របារាំងស្រស់ៗ ជើង​ក្តាម Alaskan King, Red Snapper Ceviche, បង្កងកាណាដា និងគ្រឿងសមុទ្រជាច្រើនទៀត។ សម្រាប់មុខ​ម្ហូប​​ក្តៅមានដូចជា Lobster Croquettes និង​ Charred Lime Aioli និងចែក​រំឡែក​នំ​បុ័ងស្តើង​ដុត​ Flat Breads  ដែលលោកអ្នកនឹងពេញចិត្ត។ ចំពោះសាច់ផ្សេងទៀតមានដូចជា Harissa-Rubbed Australian Lamb Shoulder។ ភោជនីយដ្ឋាន CUTS សូម​បង្ហាញ​នូវ​មុខ​ម្ហូប​សាច់ចៀម ដែល​ត្រូវបានចម្អិនយឺតៗអស់​រយៈពេល ១៨ម៉ោង បម្រើជាមួយគ្រាប់​សណ្តែក​ Chickpeas ទំពាំងបារាំងអាំង និងល្ពៅអាំង។

រីករាយជាមួយបរិយាកាសដ៏ស្រស់ស្អាត អម​ដោយ​គ្រឿងសង្ហារឹមធ្វើពីឈើគ្របដណ្ដប់ដោយកម្រាល​ស្បែកពណ៌ក្រហមមានពន្លឺផ្លេកៗ។ នៅភោជនីយដ្ឋាន CUTS បានរៀបចំជាបួនផ្នែកធំៗ ដូចជា ផ្នែកទទួលទានអាហារបែបសាមញ្ញ បន្ទប់អាំងសាច់ បន្ទប់ទទួលទានអាហារឯកជនប្រណិតចំនួន៣ និងបន្ទប់ស្រា​ ដែលលោកអ្នកអាចចាប់ផ្តើមភោជនីយហារ ជាមួយរស​ជាតិ​ស្រាដោយរីករាយ ឬ អាចអញ្ជើញមកទស្សនា ការប្រមូលផ្តុំស្រាដ៏ធំ នៃ​បន្ទប់​ស្រា​របស់ CUTS។

កញ្ញា អេដែន ញាណ ធ្លាប់បានឈ្នះការប្រកួតផ្នែកស្រា ដំបូងគេនៅកម្ពុជាក្នុងឆ្នាំ២០១៣។

បន្ទប់​ស្រា​របស់​យើង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ អ្នកជំនាញខាងស្រាគឺ​ កញ្ញា អេដែន ញាណ។​​ បន្ទប់​ស្រា The Wine Vault របស់​យើង​បាន​​ប្រមូលផ្ដុំស្រាដ៏ល្បីៗ ជា​ច្រើន​បំផុតជុំ​វិញ​ពិ​ភព​លោក​ និង​ជាបន្ទប់តាំង​ស្រា​ធំ​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា ដែលមានស្រាជាង ៣.០០០ដប និង២៧៩ប្រភេទ។ កញ្ញា បានឈ្នះការប្រកួតផ្នែក​ស្រា ​ដំបូងគេនៅកម្ពុជាក្នុងឆ្នាំ២០១៣។ កញ្ញា អេដែន ​រីករាយនឹង​​ណែនាំនូវ រស​ជាតិស្រាពិសេសៗ ជា​ច្រើន​ជូនលោកអ្នក។ ក្នុងផ្នែកនៃ​បន្ទប់​នី​មួយៗ​ មានបរិយាកាសខុសប្លែកពីគ្នា ដូច្នេះរាល់ការមកទស្សនារបស់​លោក​​អ្នក​ ក៏មានអារម្មណ៍ពិសេស ខុសប្លែកពីគ្នាផង​ដែរ។ បន្ទប់ទទួលទានអាហារទូទៅ មានភាពរស់រវើក មានផាសុកភាព និងមាន​ភាព​កក់ក្ដៅ ខណៈដែលបន្ទប់អាំងសាច់ដែល​នៅ​ជាប់​បន្ទប់​ Chef’s Table ធ្វើ​ឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយមេចុងភៅ។ ភោជនីយដ្ឋាន CUTS ក៏មានបន្ទប់ទទួលទានអាហារឯកជនចំនួនបីផងដែរ។ បន្ទប់នីមួយៗ បង្ហាញពីលក្ខណៈសិល្បៈ​ និង​បច្ចេកវិ​ទ្យាទំនើប រួមជាមួយការតុបតែងបែបសហសម័យដ៏ស្រស់ស្អាត និងការប្រមូលផ្តុំនូវស្នាដៃសិល្បៈប្លែកៗ លើសពីនេះ បន្ទប់ទទួល​អាហារទាំង​​នេះ ក៏សាកសមសម្រាប់​ការប្រារព្ធពិធីជួប​ជុំ​ ឬ​ការរៀបចំកម្មវិធីពិសេសផ្សេងៗ ផងដែរ។

លោក Dustin Baxter ចុងភៅផ្នែកនំ និងបង្អែមប្រចាំភោជនីយដ្ឋាន CUTS នៃសណ្ឋាគារសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

មិនថាលោក​អ្នក​​ជ្រើសរើសកន្លែងអង្គុយណាមួយទេ​ ចុងភៅផ្នែក​នំ និង​បង្អែម​លោក​ Dustin Baxter នឹង​ធ្វើ​​ឱ្យ​ការ​ទទួល​ទាន​អា​ហារ​របស់​លោក​អ្នក​កាន់​តែ​មាន​រស​ជាតិ​ ជា​មួយ​នឹង​បង្អែមដ៏​ឆ្ងាញ់​ពិសារ​របស់​គាត់​។ ចុងភៅផ្នែក​នំ ​និង​បង្អែម​ធ្លាប់បានធ្វើការក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដូចជា The Ritz-Carlton Dubai, The Peninsula Chicago និង The Four Seasons Samui កោះសាមុយ។ រាល់ការ​ពិសារ​​អាហារនៅភោជនីយដ្ឋាន CUTS នឹង​បញ្ចប់ដោយរស​ជាតិ​ដ៏​ឆ្ងាញ់​ពិសារមិនអាច​បំ​ភ្លេច​បាន​​ ដោយការ​ពិសារ​នំខេកការ៉ុតដ៏ល្អឥតខ្ចោះ ឬ Coconut Coupe ឬ WAT Chocolate Decadence របស់ចុងភៅ Dustin​។

ប្រភព៖ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ