ភ្នំេពញ៖ ភោជនីយដ្ឋាន CUTS នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ជាភោជនីយដ្ឋាន ស្តេក និងគ្រឿងសមុទ្រ ដែលមានគុណភាពខ្ពស់ បានបើកដំណើរការជាថ្មីនៅជាន់ទី៣៨ នៃអគារវឌ្ឍនៈ កាពីតាល់ ដែលរះនៅចំកណ្តាលទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាភោជនីយដ្ឋានដែលខ្ពស់ជាងគេនៅក្នុងប្រទេស យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ជាថ្មីម្តងទៀត ជាមួយនឹងស្តេកដែលមានបច្ចេកទេសជៀរសាច់យ៉ាងផ្ចិតផ្ចង់ និងគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ព្រមជាមួយស្រាល្បីៗ។
ក្រោមការដឹកនាំដោយមេចុងភៅ Danny Chaney ដែលនាំមកនូវបទពិសោធន៍នៃការធ្វើម្ហូប នៅភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗ អស់រយៈពេលពីរទសវត្សរ៍មកហើយ។ ភោជនីយដ្ឋាន CUTS បានផ្តោតការយកចិត្តទុកដាក់លើគុណភាពសាច់ អនាម័យ បច្ចេកទេសខ្ពស់ក្នុងការកាត់ និងជៀរសាច់ ជាពិសេសគឺរសជាតិឈ្ញុយឆ្ងាញ់មិនអាចបំភ្លេចបាន។
មេចុងភៅជនជាតិអាមេរិក ដែលមានឈ្មោះលើទស្សនាវដ្តី Foodie ក្រោមប្រធានបទ «មេចុងភៅប្រចាំឆ្នាំនៅទីក្រុងហុងកុង» ក្នុងឆ្នាំ២០១៣ បានឱ្យដឹងអំពីចំណុចសំខាន់ខ្លះៗ អំពីហាងស្តេក។ គាត់មិនត្រឹមតែជាអ្នកដឹកនាំនៅក្នុងផ្ទះបាយ និងប្រតិបត្តិការនៅភោជនីយដ្ឋាន Blue Butcher នៅទីក្រុងហុងកុង ដែល Sassy Media Group បានផ្តល់ពានរង្វាន់ក្រោមប្រធានបទ «ភោជនីយដ្ឋានប្រចាំឆ្នាំ២០១៣» ប៉ុណ្ណោះទេ ប៉ុន្តែមេចុងភៅ Danny ក៏មានតួនាទីជានាយកគ្រប់គ្រងផ្នែកម្ហូបអាហារនៅភោជនីយដ្ឋាន Boy’N’Cow កោះបាលី ដែលសារព័ត៌មាន Exquisite Media ឱ្យឈ្មោះថា «ហាងស្តេកល្អបំផុតនៅកោះបាលី» ក្នុងឆ្នាំ២០១៩។
ពីរដ្ឋកាលីហ្វ័រញ៉ា លោក Danny រស់រានជាមួយការញ៉ាំស្តេកអាំង ជាមួយឪពុករបស់គាត់។ ដោយសារតែរសជាតិដ៏ឆ្ងាញ់ពិសារ និងរបៀបនៃការចម្អិនសាច់នេះហើយ បានធ្វើអោយគាត់មានសេចក្ដីគោរព និងស្ញប់ស្ញែងជាខ្លាំងទៅលើវិស័យម្ហូបអាហារ និងអ្នកផ្គត់ផ្គង់សាច់។ ហេតុដូចនេះបានជាមេចុងភៅ Danny និងអ្នកជំនាញផ្នែកកាត់សាច់លោក Dario Coloma ធ្វើការរួមគ្នាក្នុងការរៀបចំនូវការចម្អិន និងកាត់សាច់ ដែលមានគុណភាពខ្ពស់ នាំចូលពីតំបន់ល្បីៗ ដូចជា New South Wales ក្នុងប្រទេសអូស្ត្រាលី និងកសិដ្ឋាន Snake River នៃរដ្ឋ Idaho នៅសហរដ្ឋអាមេរិក ដើម្បីបង្កើតនូវមុខម្ហូប ដ៏មានឱជារស។
មេចុងភៅ Danny បានមាននិយាយថា៖ «ការដឹកនាំក្រុមចុងភៅនៅ CUTS បានផ្តល់ឱកាសល្អមួយដើម្បីអោយគាត់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុក ក៏ដូចជាបានសហការជាមួយសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលបានចូលរួមចំណែក គាំទ្រផលិតផលក្នុងស្រុកក្នុងកម្មវិធី Partners in Provenance»។ លោកបានបន្ថែមថា៖ «ក្នុងនាមជាអ្នកជំនាញខាងស្តេក ផ្នែកនៃសាច់ដែលខ្ញុំចូលចិត្តគឺ Striploin ដែលមិនមានជាតិខ្លាញ់ពេក ឬផុយពេក។ ជាធម្មតាខ្ញុំចម្អិនសាច់ ជាមួយម្រេចកំពត និងអំបិលខ្មែរ ដើម្បីបង្កើនឱជារសសាច់មួយកម្រិតទៀត»។
ក្នុងចំណោមបញ្ជីមុខម្ហូបនៅភោជនីយដ្ឋាន CUTS មានបង្ហាញនូវភាពសម្បូរបែបនៃប្រភេទសាច់ដូចជា សាច់គោអូស្ត្រាលី Black Angus សាច់គោអាមេរិច Snake River Farms American Wagyu សាច់ទាំងអស់នេះ ជាប្រភេទសាច់មានលក្ខណៈផុយ រសជាតិផ្អែមស្រទន់ឆ្ងាញ់បែបធម្មជាតិ។ ប្រសិនបើលោកអ្នកទទួលទាន អាហារពេលល្ងាច លោកអ្នកអាចជ្រើសរើសសាច់ Tenderloin, Striploin ឬ Rib Eye ទម្ងន់ ២០០ ឬ ៣០០ ក្រាម តាមចំណូលចិត្ត។ មេចុងភៅ Danny សូមណែនាំការចម្អិនសាច់ ក្នុងចង្ក្រានធ្យូង ដើម្បីបង្កើនរសជាតិ។
ក្រៅពីស្តេកដែលមានជាឱជារស នៅក្នុងបញ្ជីមុខម្ហូបហើយ យើងក៏មាន CUTS’ Crudo Bar ដែលជាការចាប់ផ្តើមសម្រាប់លោកអ្នកដែលចូលចិត្តគ្រឿងសមុទ្រមានដូចជា អយស្ទ័របារាំងស្រស់ៗ ជើងក្តាម Alaskan King, Red Snapper Ceviche, បង្កងកាណាដា និងគ្រឿងសមុទ្រជាច្រើនទៀត។ សម្រាប់មុខម្ហូបក្តៅមានដូចជា Lobster Croquettes និង Charred Lime Aioli និងចែករំឡែកនំបុ័ងស្តើងដុត Flat Breads ដែលលោកអ្នកនឹងពេញចិត្ត។ ចំពោះសាច់ផ្សេងទៀតមានដូចជា Harissa-Rubbed Australian Lamb Shoulder។ ភោជនីយដ្ឋាន CUTS សូមបង្ហាញនូវមុខម្ហូបសាច់ចៀម ដែលត្រូវបានចម្អិនយឺតៗអស់រយៈពេល ១៨ម៉ោង បម្រើជាមួយគ្រាប់សណ្តែក Chickpeas ទំពាំងបារាំងអាំង និងល្ពៅអាំង។
រីករាយជាមួយបរិយាកាសដ៏ស្រស់ស្អាត អមដោយគ្រឿងសង្ហារឹមធ្វើពីឈើគ្របដណ្ដប់ដោយកម្រាលស្បែកពណ៌ក្រហមមានពន្លឺផ្លេកៗ។ នៅភោជនីយដ្ឋាន CUTS បានរៀបចំជាបួនផ្នែកធំៗ ដូចជា ផ្នែកទទួលទានអាហារបែបសាមញ្ញ បន្ទប់អាំងសាច់ បន្ទប់ទទួលទានអាហារឯកជនប្រណិតចំនួន៣ និងបន្ទប់ស្រា ដែលលោកអ្នកអាចចាប់ផ្តើមភោជនីយហារ ជាមួយរសជាតិស្រាដោយរីករាយ ឬ អាចអញ្ជើញមកទស្សនា ការប្រមូលផ្តុំស្រាដ៏ធំ នៃបន្ទប់ស្រារបស់ CUTS។
បន្ទប់ស្រារបស់យើងត្រូវបានគ្រប់គ្រងដោយ អ្នកជំនាញខាងស្រាគឺ កញ្ញា អេដែន ញាណ។ បន្ទប់ស្រា The Wine Vault របស់យើងបានប្រមូលផ្ដុំស្រាដ៏ល្បីៗ ជាច្រើនបំផុតជុំវិញពិភពលោក និងជាបន្ទប់តាំងស្រាធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានស្រាជាង ៣.០០០ដប និង២៧៩ប្រភេទ។ កញ្ញា បានឈ្នះការប្រកួតផ្នែកស្រា ដំបូងគេនៅកម្ពុជាក្នុងឆ្នាំ២០១៣។ កញ្ញា អេដែន រីករាយនឹងណែនាំនូវ រសជាតិស្រាពិសេសៗ ជាច្រើនជូនលោកអ្នក។ ក្នុងផ្នែកនៃបន្ទប់នីមួយៗ មានបរិយាកាសខុសប្លែកពីគ្នា ដូច្នេះរាល់ការមកទស្សនារបស់លោកអ្នក ក៏មានអារម្មណ៍ពិសេស ខុសប្លែកពីគ្នាផងដែរ។ បន្ទប់ទទួលទានអាហារទូទៅ មានភាពរស់រវើក មានផាសុកភាព និងមានភាពកក់ក្ដៅ ខណៈដែលបន្ទប់អាំងសាច់ដែលនៅជាប់បន្ទប់ Chef’s Table ធ្វើឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយមេចុងភៅ។ ភោជនីយដ្ឋាន CUTS ក៏មានបន្ទប់ទទួលទានអាហារឯកជនចំនួនបីផងដែរ។ បន្ទប់នីមួយៗ បង្ហាញពីលក្ខណៈសិល្បៈ និងបច្ចេកវិទ្យាទំនើប រួមជាមួយការតុបតែងបែបសហសម័យដ៏ស្រស់ស្អាត និងការប្រមូលផ្តុំនូវស្នាដៃសិល្បៈប្លែកៗ លើសពីនេះ បន្ទប់ទទួលអាហារទាំងនេះ ក៏សាកសមសម្រាប់ការប្រារព្ធពិធីជួបជុំ ឬការរៀបចំកម្មវិធីពិសេសផ្សេងៗ ផងដែរ។
មិនថាលោកអ្នកជ្រើសរើសកន្លែងអង្គុយណាមួយទេ ចុងភៅផ្នែកនំ និងបង្អែមលោក Dustin Baxter នឹងធ្វើឱ្យការទទួលទានអាហាររបស់លោកអ្នកកាន់តែមានរសជាតិ ជាមួយនឹងបង្អែមដ៏ឆ្ងាញ់ពិសាររបស់គាត់។ ចុងភៅផ្នែកនំ និងបង្អែមធ្លាប់បានធ្វើការក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដូចជា The Ritz-Carlton Dubai, The Peninsula Chicago និង The Four Seasons Samui កោះសាមុយ។ រាល់ការពិសារអាហារនៅភោជនីយដ្ឋាន CUTS នឹងបញ្ចប់ដោយរសជាតិដ៏ឆ្ងាញ់ពិសារមិនអាចបំភ្លេចបាន ដោយការពិសារនំខេកការ៉ុតដ៏ល្អឥតខ្ចោះ ឬ Coconut Coupe ឬ WAT Chocolate Decadence របស់ចុងភៅ Dustin។
ប្រភព៖ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ