ស្តីពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន

ភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។

បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានារបស់ខ្លួនក្នុងការរួមចំណែកទៅកាន់ប្រទេសកម្ពុជា មានដូចខាងក្រោម៖

ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការរួមចំណែក៖ ដម្រុញការយល់ដឹងគ្នាទៅវិញទៅមករវាងជប៉ុននិងកម្ពុជា។

លោក​ យ៉ាម៉ាដា យុស៊ិតាកា  ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។​ ការរួមចំណែក៖ ដម្រុញការយល់ដឹងគ្នាទៅវិញទៅមករវាងជប៉ុននិងកម្ពុជា។

លោក​ ម៉ូរីតា ណុរីតាដា តំណាងអង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន។ ការរួមចំណែក៖ ដម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា។

លោក​ អូតានិ ខេនជិ ប្រធានក្រុមយុទ្ធនាការសំអាតគ្រាប់មីននៅកម្ពុជា(CMC)។ ការរួមចំណែក៖ ដម្រុញការយល់ដឹងគ្នាទៅវិញទៅមករវាងជប៉ុននិងកម្ពុជា។

ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំនៅពេលខាងមុខ៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា