សិក្ខាសាលាស្តីពីយុទ្ធនាការយល់ដឹងអំពីហានិភ័យតាមប្រព័ន្ធអនឡាញរបស់កុមារនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពីការការពារកុមារតាមប្រព័ន្ធអនឡាញដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ទៅ២៧ ខែសីហាឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងក្រសួងអប់រំយុវជននិងកីឡារាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ វគ្គសិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោង «យុទ្ធនាការយល់ដឹង អំពីហានិភ័យតាមប្រព័ន្ធអនឡាញនៃកុមារនៅកម្ពុជា» ដែលត្រូវបានផ្តល់មូលនិធិនិងគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាក្រោមគម្រោងផ្តល់ផលរហ័ស (QIP)។

គម្រោងនេះមានគោលបំណងកាត់បន្ថយហានិភ័យធានាបរិយាកាសសុវត្ថិភាពតាមអ៊ីនធឺណិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា។ ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ដល់ក្រុមដែលងាយរងគ្រោះបំផុត គឺស្ត្ រីនិងកុមារដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ស្មើគ្នានៃការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប។ ទាំងរដ្ឋាភិបាលឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាហានិភ័យកុមារតាមអ៊ីនធឺណិត គឺជាបញ្ហាសង្គមចម្បងនៅក្នុងយុគសម័យឌីជីថលនេះ។ គម្រោងនេះរួមបញ្ចូលទាំងការផលិតវីដេអូឃ្លីបដែលមានគុណភាពខ្ពស់ចំនួន៤ និងសម្ភារៈច្នៃប្រឌិតដទៃទៀតដែលទាក់ទងនឹងហានិភ័យនិងការការពារកុមារ តាមអ៊ិនធឺណិតហើយប្រើវានៅក្នុងយុទ្ធនាការយល់ដឹងឌីជីថលដែលផ្តោតលើឪពុកម្តាយ និងកុមារដែលឈានដល់គោលដៅដែលមានអ្នកទស្សនា ១លានដង។

គម្រោងនេះបានបង្ហាញទាំងអន្តរាគមន៍រហ័សលើហានិភ័យកុមារតាមអ៊ីនធឺណិត។ វាបានទទួលការឆ្លើយតបជាវិជ្ជមានក្នុងចំណោមកុមារ និងឪពុកម្តាយ។ សង្ឃឹមថាសមា្ភរៈផ្តល់ព័ត៌មាននឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយរយៈពេលវែង។ លោកជំទាវឯកអគ្គរដ្ឋទូតវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ រួមជាមួយឥស្សរជនដទៃទៀតបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបិទសិក្ខាសាលា និងបានសម្តែងការពេញចិត្តចំពោះភាពជោគជ័យនៃគម្រោងនេះ។

លោកស្រីបានកត់សម្គាល់ពីសារៈសំខាន់នៃការពង្រឹងអំណាចឌីជីថលនិងតម្រូវការក្នុងពេលដំណាលគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនៃការគំរាមកំហែងតាមអ៊ីនធឺណិត ចំពោះកុមារក្រុមងាយរងគ្រោះ និងការរំលោភបំពានផ្លូវភេទនិងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះអង្គការដៃគូក្រសួងអប់រំយុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាសម្រាប់កុមារ។

គម្រោងផលប៉ះពាល់រហ័ស គឺជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គគង្គា (MGC)។ ចាប់តាំងពីឆ្នាំ ២០១៥-១៦ ប្រទេសឥណ្ឌាបានជួយដល់ប្រទេសកម្ពុជា នូវគម្រោងសេដ្ឋកិច្ចសង្គម ខ្នាតតូចលើវិស័យកសិកម្មសុខភាពការលើកកម្ពស់ស្ត្រីការពង្រឹងសមត្ថភាពអនាម័យបរិស្ថាន និងបច្ចេកវិទ្យា ពត៌មានជាដើមគម្រោងទាំងនេះទទួលបានការឆ្លើយតបច្រើនលើសលប់ហើយបង្កើតឱ្យមានភាពប្លែក និងអាចមើលឃើញផលក្នុងចំណោមអ្នកទទួលផល។ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងចំនួន៣៩ រហូតមកដល់ពេលនេះគម្រោងចំនួន២០ ត្រូវបានបញ្ចប់ និង១៩ ទៀតកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗ គ្នានៃការអនុវត្ត។ នៅឆ្នាំ២០២០-២១ រដ្ឋាភិបាលឥណ្ឌានឹងសម្រេចផ្តល់គម្រោងចំនួន១០ បន្ថែមទៀតដល់កម្ពុជា៕

ប្រភព និងរូបថតដោយ៖ ស្ថានទូតឥណ្ឌាភ្នំពេញ