ទិវាបុណ្យឯករាជ្យឥណ្ឌាខួបលើកទី ៧៥ឆ្នាំ

ការអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ ប្រារព្ធឡើងនៅឯស្ថានទូតឥណ្ឌានាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ លោកជំទាវវិជ្ជបណ្ឌិតទេវ្យានី ឧត្តម ខូប្រាកាឌេ ជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហូតទង់ជាតិដែលអមដោយការច្រៀងភ្លេងជាតិឥណ្ឌា។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយការអានសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌាដោយឯកអគ្គរដ្ឋទូត។

បន្ទាប់មកមានការចាក់សារវីដេអូអបអរសាទររបស់ ឯកឧត្តម ហ៊ុនម៉ានី ប្រធានគណៈកម្មាធិការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា​ និងអ្នកទទួលពានរង្វាន់ Padma Shri។ បន្ទាប់មកទៀតក៏មានការផ្សាយផ្ទាល់នៃកម្មវិធីវប្បធម៌ដែលធ្វើឡើង ដោយសមាជិកសហគមន៍ឥណ្ឌានៅលើទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថានទូត។

ការប្រារព្ធខួបលើកទី៧៤ឆ្នាំ នៃការប្រារព្ធទិវាឯករាជ្យ គឺជាផ្នែកដ៏សំខាន់ ជាពិសេសសម្រាប់កម្មវិធីដែលមានឈ្មោះថា «អាហ្សាឌី កា អមរិត ម៉ាហូដសាវ​» (Azadi ka Amrit Mahotsav) ដែលប្រទេសឥណ្ឌារំកិលឆ្ពោះទៅរកការប្ររព្ធខួបលើកទី៧៥ឆ្នាំ នៃការទទួលបានឯករាជ្យ នៅឆ្នាំក្រោយនៅថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២២។ កម្មវិធីដែល មានឈ្មោះថា «អាហ្សាឌី កា អមរិត ម៉ាហូដសាវ​» (Azadi ka Amrit Mahotsav) ត្រូវបានផ្តួចផ្តើមឡើងដោយ លោក ណារិន្ទត្រា ម៉ូឌី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយសង្កត់ធ្ងន់លើសសរស្តម្ភចំនួន៥ ទី១ គឺការតស៊ូសេរីភាព ទី២ គឺគំនិតនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ទី៣ គឺសមិទ្ធផលនានាសម្រាប់គម្រប់ ខួប៧៥ឆ្នាំ ទី៤ គឺសកម្មភាពនានសម្រាប់គម្រប់ខួប៧៥ឆ្នាំ និងទី៥ គឺដំណោះស្រាយនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ​ ដែលសសរស្តម្ភទាំងអស់នេះជាកម្លាំងដឹកនាំ និងជំរុញឆ្ពោះទៅមុខដើម្បីរក្សានូវក្តីសុបិន និងភារកិច្ចទាំងឡាយនាពេលអនាគត។

ដោយផ្អែកលើគោលការណ៍សុខាភិបាល និងការរឹតត្បិតសម្រាប់ជួបជុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្មវិធីទាំងមូលត្រូវបានធ្វើឡើងតាមអនឡាញ និងការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត។ តំណភ្ជាប់អាចត្រូវបានស្វែងរកបាននៅ លើប្រពន្ធផ្សព្វផ្សាយសង្គម Twitter: @indembcam និងFacebook: @IndiaInCambodia របស់ស្ថានទូត៕

រូបភាពដោយ៖ ស្ថានទូនឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា