ស្នាក់នៅ Eden Beach Resort គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកកម្សាន្តនៅ កោះរ៉ុងសន្លឹម

ជាមួយសម្រស់ទេសភាពដ៏ស្រស់ត្រកាល នៃឆ្នេរសមុទ្រដ៏ស្រស់ស្អាត មិនចាញ់តំបន់ទេសចរណ៍ល្បីៗ នៅក្នុងតំបន់ និងនៅលើពិភពលោក កោះរ៉ុងសន្លឹម របស់ប្រទេសកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ នាពេលបច្ចុប្បន្ន។

សម្រាប់លោកអ្នកដែលមានគម្រោងសម្រាកលំហែរកាយ នៅលើកោះរ៉ុងសន្លឹម នាពេលចុងសប្តាហ៍ ឬនៅថ្ងៃ ឈប់សម្រាកនៃពិធីបុណ្យផ្សេងៗ។ ថ្ងៃនេះយើងនឹងណែនាំជូនលោកអ្នកនូវទីកន្លែងស្នាក់នៅដ៏ល្អសាកសមបំផុតមួយកន្លែងដែលមានឈ្មោះថា “Eden Beach Resort”។

ហេតុអ្វីបានជា “Eden Beach Resort” គឺជាជម្រើសដ៏ល្អបំផុត?

មានកន្លែងស្នាក់នៅជាច្រើននៅលើកោះរ៉ុងសន្លឹម តែ “Eden Beach Resort” គឺជាជម្រើសដ៏ល្អ បើយោងទៅលើតម្លៃនៃការស្នាក់នៅ សេវាកម្ម និងភាពសម្បូរបែបដែលផ្តល់ជូនសម្រាប់ភ្ញៀវ ដែលអញ្ជើញមកស្នាក់នៅ។ មានទីតាំងប្របនឹងឆ្នេរសមុទ្រ “Eden Beach Resort” ហាក់ដូចលេចត្រដែត ទាក់ទាញភ្នែកអ្នកផងទាំងពួង ដោយសារតែស្ថាបត្យកម្ម មានការរចនាខុសប្លែកពីគេ អមដោយការតុបតែងស្រប ទៅតាមការពេញនិយម និងនិន្នាការនានៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

“Eden Beach Resort” ទទួលបានការគាំទ្រយ៉ាងច្រើនពីភ្ញៀវក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ដោយសារតែមានតម្លៃស្នាក់នៅសមរម្យបំផុត អាចទទួលយកបាន នៅក្នុងចំណោមកន្លែងស្នាក់នៅផ្សេងៗ ទៀត នៅលើកោះមួយនេះ។ គ្រប់បន្ទប់ទាំងអស់ សុទ្ធតែបំពាក់ទៅដោយសម្ភារៈថ្មីៗ ទំនើបៗ មានដូចជា ទូរទស្សន៍ LED ដែលអាចទស្សនាបានគ្រប់ប៉ុស្តិ៍ ទឹកដៅទឹកត្រជាក់ មីនីបា ទូសុវត្ថិភាព ទូព្យួរខោអាវ ប្រព័ន្ធអ៊ីនធើណែតល្បឿនលឿន។ល។ ដែលមិនចាញ់សណ្ឋាគារលំដាប់ផ្កាយឡើយ។

បន្ថែមពីលើនេះទៅទៀតនោះ “Eden Beach Resort” មានអាងហែលទឹក ដែលមើលឃើញ ទេសភាពមាត់សមុទ្រ សម្រាប់ភ្ញៀវងូតលេងកម្សាន្ត បន្ទាប់ពីងូតទឹកសមុទ្ររួចផងដែរ។ មិនឆ្ងាយពីអាងហែលទឹក មានខ្ចុះ និងកៅអីសម្រាប់សម្រាកលំហែកាយស្តាប់សំឡេងទឹកសមុទ្រ និងស្រូបយកខ្យល់បរិសុទ្ធនៃមាត់សមុទ្របកមករំភើយៗ មិនដាច់គ្រប់ពេល ផងដែរ។

ជាមួយភាពរួសរាយរាក់ទាក់របស់បុគ្គលិកនៅ នោះ “Eden Beach Resort” ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ អាចទទួលបានការសេវាកម្មកម្សាន្តផ្សេងៗ ដូចជាការៀបចំអាហារពេលល្ងាចនៅអាងហែលទឹក (Pool Party) ឬនៅលើឆ្នេរខ្សាច់មាត់សមុទ្រ ការរៀបចំសម្រាប់គូស្នេហ៍មកក្រេបទឹកឃ្មុំ ការរៀបចំជិះទូក កម្សាន្តទៅឆ្នេរផ្សេងៗ ទៀតនៅជុំវិញកោះ ស្ទូចត្រី មើលផ្កាថ្ម និងមើលផ្លេនតុន ជាដើម។

ដំណើរកម្សាន្តមកកាន់កោះរ៉ុងសន្លឹម របស់លោកអ្នកនឹងកាន់តែមានភាពសប្បាយរីករាយជាមួយការស្នាក់នៅជាមួយនឹង “Eden Beach Resort” សូមទំនាក់ទំនងមកកាន់លេង 071 5222 610 ឬ 071 5222 611 សម្រាប់ ការកក់បន្ទប់ និងព័ត៌មានលម្អិតផ្សេងៗ ទៀត៕

រូបថតដោយ៖ សហការី